Connect with us

សុខភាព

អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត

បានផុស

នៅ

ម្នាស់ពោរពេញដោយសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយដល់សុខភាពទូទៅ។ នោះគឺជាសារធាតុចិញ្ចឹមមួយចំនួនដែលទទួលបានពីកាហូបផ្លែឈើជូរអែម។​

ជាពិសេសផ្លែឈើមួយនេះ​មាន​កាឡូរីទាប​ និង​ជាតិ​សរសៃ​ខ្ពស់ ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​ជាង​អាហារ​ធម្មតា​និង​ញ៉ាំ​បាន​តិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ម្នាស់​សំបូរ​សារធាតុ​ចិញ្ចឹម​ច្រើន​មុខ

ជា​ពិសេសគឺ​វីតាមីន C ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ដែល​ជួយ​ក្នុង​ការ​ការពារជំងឺផ្តាសាយ។ ជួយ​ជំរុញ​អញ្ចាញ​ធ្មេញ​ឲ្យ​មាន​សុខភាពល្អ ដោយបន្ថយហានិភ័យនៃជំងឺរលាកអញ្ចាញធ្មេញ។ គាំទ្រ​ដល់ការផលិតកូឡាជែន ​​ជួយ​ឲ្យស្បែកមាន​សុខភាពល្អនិងស្រស់ស្អាត។ ទន្ទឹមនឹងនោះ​បេតាការ៉ូទីន​ក៏​ជួយ​កាត់បន្ថយហានិភ័យនៃ​ការ​ចុះ​ខ្សោយ​នៃភ្នែក ​ដែលទាក់ទង​នឹង​អាយុ និង​ជា​ជំងឺ​ភ្នែក​ក្នុង​ចំណោម​មនុស្ស​វ័យ​ចំណាស់។

មួយទៀតគឺ​ម្នាស់​មាន​ផ្ទុកទៅដោយ Thiamine និងប៉ូតាស្យូម ជួយ​ទ្រទ្រង់​សំពាធឈាម​ដែល​មាន​តុល្យភាព​អាចការពារជំងឺលើសឈាម ម៉ង់ហ្គាណែសនិងកាល់ស្យូម ជំនួយ​ក្នុង​ការ​កសាង​ឆ្អឹង​រឹងមាំ ជួយក្នុងការថែរក្សា​ជាលិកា​ភ្ជាប់​ដែល​មាន​សុខភាព​ល្អ ។

២ ជា​ជម្រើស​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​របបអាហារ

ម្នាស់មានកាឡូរីទាបនិងមានជាតិ​សរសៃខ្ពស់។ ម្នាស់​អាច​យក​មក​ធ្វើ​អាហារ​សម្រន់​ដ៏​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​អ្នក​ដែល​មាន​គម្រោង​សម្រក​ទម្ងន់។ ក្នុង​នាម​ជា​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​វា​នឹង​ធ្វើ​ឲ្យ​​​អ្នក​មាន​អារម្មណ៍​ឆ្អែត​ជាង​អាហារ​ធម្មតា​ហើយ​ញ៉ាំ​បាន​តិច។


៣ ផ្ទុក​នៅ​សារជាតិ Bromelain

Bromelain គឺ​ជា​អង់ស៊ីម proteolytic ដែលអាចត្រូវបានគេរកឃើញនៅគ្រប់ផ្នែកទាំងអស់នៃ​ម្នាស់​ ទោះបីជាភាគច្រើនវាត្រូវបាន​គេ​យកចេញពីផ្លែឈើនិងដើម។ នេះជួយក្នុងការបំបែកប្រូតេអ៊ីន​ដែល​អាចគាំទ្រដល់​ការរំលាយអាហារ។ជាមួយនឹងបរិមាណផ្លែម្នាស់​ត្រឹមត្រូវ ដែលអ្នកញ៉ាំឬផឹកវា អាចផ្តល់ភាពធូរស្បើយដល់ក្រពះ​ដែល​រ៉ាំរ៉ៃ។

ផ្អែកលើការសិក្សាមុនៗ ៖ វាអាចកាត់បន្ថយការបង្កើតស្លសនៅក្នុងបំពង់កនិងច្រមុះ។ មាន​ប្រសិទ្ធភាព​ល្អជាមួយវីតាមីន C ក្នុងការការពារ​ការវិវត្ត​នៃ​ជំងឺ​ផ្តាសាយ។ កាត់បន្ថយការហើមនិងស្នាមជាំ​ កាត់បន្ថយការកកឈាមក្នុងឈាមច្រើនពេក ​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់អ្នក​មានគ្រោះថ្នាក់​នៃ​ការកកឈាមក្នុងខ្លួន។

៤ ផ្តល់​ភាព​ធូរស្បើយ​ដល់​ជំងឺ​រលាក​សន្លាក់

ម្នាស់​មិនមែនឆ្ងាញ់មួយមុខ​ តែ​អាចកាត់បន្ថយ​ការ​វិវត្ត​នៃ​ដុំ​សាច់។ ការស្រាវជ្រាវ​លើ​សត្វ​បាន​បញ្ជាក់​ថា ​វា​មានលទ្ធផលល្អជាមួយនឹងអត្រារស់រានមានជីវិតរបស់សត្វដែលមានដុំសាច់​ផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ផាសិន មិនត្រឹមតែឆ្ងាញ់មួយមុខ! តែបើនិយាយអត្ថប្រយោជន៍ចំពោះសុខភាព ស្មើនឹងឱសថព្យាបាលរោគ

ចុចអាន៖ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៧ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២២ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម