សុខភាព
៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត
ទម្លាប់នៃការហូប គឺជាហេតុផលចម្បងមួយ នៃគុណភាពជីវិត។ យើងអាចឡើងទម្ងន់ និងមានខ្លាញ់រាងកាយកើនឡើង ហើយមិនដឹងថា ម្ហូបនេះមកពីណាទេ។ ដោយសារតែយើងធ្វេសប្រហែស ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភ នៅលើអាហារនីមួយៗ ដែលញ៉ាំជារៀងរាល់ថ្ងៃ។
ដូច្នេះបើអ្នកអាច គួរចំណាយពេលពីរបីវិនាទី ដើម្បីមើលព័ត៌មានសំខាន់ៗនៅលើស្លាកផលិតផលនោះ នឹងអាចថែរក្សាសុខភាព ដល់មនុស្សជាទីស្រលាញ់ បានយ៉ាងងាយស្រួល។
១ និមិត្តសញ្ញានៃជម្រើសសម្រាប់សុខភាព

អាយុការងារ គឺជាអាយុដែលជីវិតប្រចាំថ្ងៃមានភាពប្រញាប់ប្រញាល់។ ដូច្នេះហើយ ការស្វែងរកការថែទាំសុខភាពសាមញ្ញ និងមិនមានភាពស្មុគស្មាញសម្រាប់រាងកាយ គឺការស្វែងរក “និមិត្តសញ្ញាជំនួស ដែលមានសុខភាពល្អ” គឺជាជម្រើសសម្រាប់មនុស្សដែលមានអាយុនេះ។ វាចំណេញពេលវេលា និងធ្វើឲ្យកាន់តែងាយស្រួល ក្នុងការជ្រើសរើសអាហារដែលមានសុខភាពល្អ។ និមិត្តសញ្ញានេះ មាននៅលើស្លាកផលិតផល។ វាត្រូវបានបង្ហាញថាផលិតផលមានបរិមាណសមហេតុផល នៃសារធាតុចិញ្ចឹមដូចជាស្ករ ខ្លាញ់ និងសូដ្យូម បើប្រៀបធៀបទៅនឹងផលិតផលផ្សេងទៀតនៅក្នុងប្រភេទរបស់វា។ អ្នកអាចប្រាកដថា អាចកាត់បន្ថយផ្អែម និងប្រៃបានយ៉ាងប្រាកដ។
២ ស្លាកផ្អែម និងប្រៃ ឬស្លាក GDA (Guideline Daily Amount: GDA)

គឺជាស្លាកនៅខាងមុខអាហារវេចខ្ចប់ អាហារសម្រន់ ឆ្លើយតបចំពោះក្មេងជំទង់ដែលមានអាយុពី ១៤-១៨ ឆ្នាំដែលត្រូវការថាមពលក្នុងចន្លោះពី ១,៦០០-២,០០០ គីឡូកាឡូរីក្នុងមួយថ្ងៃ។ ដើម្បីបង្កើនថាមពលឲ្យបានត្រឹមត្រូវ និងលេងឲ្យបានពេញលេញ។ ស្លាកសញ្ញាផ្អែម និងប្រៃបង្ហាញយើងពីថាមពល ជាតិស្ករ ខ្លាញ់ និងសូដ្យូមនៅក្នុងដប ថង់ ថង់ ឬប្រអប់ផលិតផល រួមទាំងត្រូវបានគណនាជាភាគរយនៃបរិមាណដែលគួរទទួលទានក្នុងមួយថ្ងៃផងដែរ។ ឧទាហរណ៍ ប្រសិនបើយើងជ្រើសរើសអាហារដែលមានជាតិខ្លាញ់ ២ភាគរយនោះ យើងគួរតែទទួលបានជាតិខ្លាញ់មិនលើសពី ៩៨ភាគរយ ពីអាហារផ្សេងទៀត ឬនៅក្នុង បរិមាណសូដ្យូម ១ភាគរយ បើប្រៀបធៀបទៅនឹងបរិមាណសូដ្យូមដែលត្រូវការ មិនគួរលើសពី ២,០០០មីលីក្រាម និងសម្រាប់តម្លៃជាតិស្ករ។ ដំបូន្មាននោះគឺថា ជារៀងរាល់ថ្ងៃយើងមិនគួរទទួលបានជាតិស្ករបន្ថែមលើសពី ២៤ ក្រាមនោះទេ។ល។
៣ ស្លាកសញ្ញាអាហាររូបត្ថម្ភពេញលេញ

ប្រៀបធៀបឲ្យបានហ្មត់ចត់ នូវបរិមាណសារធាតុចិញ្ចឹមដូចជា ខ្លាញ់ ប្រូតេអ៊ីន ស្ករ ជាតិសរសៃអាហារ វីតាមីន សារធាតុរ៉ែ ជាដើម ។ ដើម្បីទទួលបានផលិតផល ដែលបំពេញតម្រូវការរបស់អ្នក និងពេញលេញ ជាមួយនឹងសារធាតុចិញ្ចឹម។ ជារឿយៗស្លាកសញ្ញាអាហារូបត្ថម្ភ មាននៅខាងក្រោយ ឬចំហៀងនៃកញ្ចប់។ ស្លាកអាហារូបត្ថម្ភ នឹងបង្ហាញតែសារធាតុចិញ្ចឹមក្នុងមួយការបម្រើប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើស្លាកសញ្ញាអាហារូបត្ថម្ភបង្ហាញទំហំការបម្រើ ១ភាគ២ នោះគឺជាបរិមាណដែលបានណែនាំ សម្រាប់ការបម្រើនីមួយៗ។
ជាពិសេស សារធាតុចិញ្ចឹមដែលអាចទទួលបានបានតែពីការទទួលទាន ១ភាគ២បាវប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងញ៉ាំអាហារ ឬអាហារសម្រន់ ១ បាវភ្លាមៗនោះ សារធាតុចិញ្ចឹមត្រូវតែគុណនឹង ២ ឬចំនួននៃការញ៉ាំ ដែលបង្ហាញនៅលើស្លាកអាហារូបត្ថម្ភ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


