Zhao Liying Archives - Kampuchea Thmey Daily

ទីបំផុត Zhao Liying ឈ្នះ​ពាក្យ​ប្ដឹង​ប្រឆាំង​អ្នក​គាំទ្រ
តារាសម្តែងស្រី Zhao Liying បានជាប់ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ និងការរិះគន់ដោយគ្មានមូលដ្ឋាននៅលើ Weibo និង Douyin នៅពេលដែលគណនីជាច្រើនបានទាញយកប្រយោជន៍ពីរូបភាពរបស់នាង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ថែមទាំងប្រឌិតវាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។

យោងតាមព័ត៌មានពីតុលាការចិន កាលពីពេលថ្មីៗនេះ Zhao Liying បានធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃបណ្តឹងរបស់នាងប្រឆាំងនឹងជនជាប់ចោទជាបន្តបន្ទាប់រួមមានៈ Guangzhou Hemu Shiguang Biotechnology Service Co., Ltd., Bai Mou Mou, Zhao Mou Mou, Guangzhou Hemu Biotechnology Co., Ltd. និង Guangdong Shangye Blue Whale Film and Television Culture Media Co., Ltd.។

បណ្ដឹងនេះជាប់ពាក់ព័ន្ធនឹងជម្លោះលើសិទ្ធិផ្ទាល់ខ្លួន ជាពិសេសការប្រើប្រាស់រូបភាព និងព័ត៌មានមិនពិតអំពីតារាស្រី  ដោយស្ថាប័ន និងបុគ្គលជាច្រើន ដើម្បីកេងចំណេញផ្នែកពាណិជ្ជកម្ម និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាង។

យោងតាមសាលក្រមចុងក្រោយនេះ ជនជាប់ចោទមួយចំនួនត្រូវបានតុលាការចុះបញ្ជីថាជា កូនបំណុលទុច្ចរិត សម្រាប់ការខកខានដោយចេតនាក្នុងការបំពេញកាតព្វកិច្ចសំណង ទោះបីជាមានសមត្ថភាពហិរញ្ញវត្ថុក៏ដោយ។ នេះជាវិធានការដ៏រឹងមាំរបស់តុលាការក្នុងការទប់ស្កាត់ទង្វើគេចវេះពីការអនុវត្តន៍សាលក្រម ហើយក៏ជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជំនះរបស់តារាស្រីវ័យ៣៧ឆ្នាំក្នុងសមរភូមិផ្លូវច្បាប់ផងដែរ។

យ៉ាងណា តំណាងរបស់តារាស្រីរូបនេះក៏បានដាក់ពាក្យស្នើសុំកំណត់ការចំណាយហួសហេតុប្រឆាំងនឹងចុងចោទ រួមទាំងអាជីវកម្ម និងបុគ្គលផងដែរ។ ចំនួនទឹកប្រាក់សរុបនៃសំណងជាកាតព្វកិច្ចលើសពី ៥០០,០០០យន់  ដែលជាចំនួនគ្រប់គ្រាន់ដើម្បីរារាំងអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះដោយចេតនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ទិន្នន័យ៖ Bang Si-hyuk មានទ្រព្យស្តុកស្តម្ភក្នុងចំណោមស្ថាបនិកក្រុមហ៊ុនដែលចុះបញ្ជី

The post ទីបំផុត Zhao Liying ឈ្នះ​ពាក្យ​ប្ដឹង​ប្រឆាំង​អ្នក​គាំទ្រ appeared first on Kampuchea Thmey Daily.

ក្រោយ​លែងលះ អាជីព​របស់ Zhao Liying កាន់តែរីក​ចម្រើន តែជីវិត​ស្នេហា​ហាក់ផ្ទុករឿងអាស្រូវច្រើន
ថ្វីដ្បិតតែធ្លាប់រៀបការជាមួយតារាសម្តែង Feng Shaofeng  ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​បាន​រួម​សម្តែង​ក្នុង​រឿង «The Story of Minglan» មែនពិត។  មកដល់ខែមេសា ឆ្នាំ២០២១ តារាល្បីទាំងពីរបានប្រកាសថា ពួកគេសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ។ បន្ទាប់ពីការលែងលះ ជីវិតរបស់ Zhao Liying កាន់តែរីកចម្រើន និងរឹងមាំជាងមុន នាងបានក្លាយជាតារាស្រីវ័យក្មេងដែលទទួលបាននូវភាពជោគជ័យបំផុតនាពេលបច្ចុប្បន្ន។

រូបភាព៖2sao.vn

យ៉ាងណា ក្រោយ​ការ​លែងលះ អាជីព​របស់តួឯកស្រីចិនមាន​ការ​កើន​ឡើងសឹងមិនគួរឲ្យជឿ។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង Top 20 របស់កម្មវិធី Weibo Quality Stars នៃឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤។

មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ រាជិនីសម្រស់ចិន​ក៏​ស្ថិត​ក្នុង​កំពូល​តារា​ទាំង១០ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ។ ផ្អែកតាមរបាយការណ៍ពីភ្នាកងារកម្សាន្ត Sina បានអធិប្បាយថា Zhao Liying គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានទាំងសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងរហូតមក។

ដើម្បីមានអាជីពដ៏ត្រចះត្រចង់ដែលនាងមានសព្វថ្ងៃនេះ តារាស្រីវ័យ៣៧ឆ្នាំ បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ និងស៊ូទ្រាំនឹងការមើលងាយ ព្រោះនាងមកពីគ្រួសារក្រីក្រនៅតាមទីជនបទ។ ចាប់ផ្តើមអាជីពនៅអាយុ១៩ ឆ្នាំ នាងបានតស៊ូជាមួយនឹងតួនាទីសម្ដែងជាតួរាយរ៉ងដែលគេមិនស្គាល់ឡើយថាជានរណា។ ទោះជាយ៉ាងណាក៏ដោយយូរ ៗ ទៅការសម្ដែងបានក្លាយជាចំណង់ចំណូលចិត្ត ហើយតារាស្រីដែលកើតនៅឆ្នាំ១៩៨៧ បានសម្រេចចិត្តតស៊ូដើម្បីបន្តវា។

Zhao Liying ធ្លាប់បានចែករំលែកថា «ក្នុងការងារជាច្រើនឆ្នាំ មានរយៈពេល ៧ ឆ្នាំ ដែលខ្ញុំសម្ដែងបានតែតួធម្មតាប៉ុណ្ណោះ ដោយសារតែមុខមូលរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនបោះបង់ទេ ប៉ុន្តែស្ងាត់ស្ងៀមធ្វើតួនាទីបានល្អ»។

ក្នុងឆ្នាំ ២០២៤ នាងបានឈ្នះពានរង្វាន់សមិទ្ធិផលឆ្នើម, ពានរង្វាន់ឥន្ទ្រីមាស និង ពានរង្វាន់តួឯកស្រីល្អបំផុត សម្រាប់តួនាទីជាតួ Xu Ban Xia ក្នុងខ្សែភាពយន្ត។ គម្រោងទូរទស្សន៍ និងភាពយន្តដែលមានការចូលរួមពីរូបនាងផ្ទាល់ សុទ្ធតែទទួលបានការរំពឹងទុកខ្ពស់ និងទទួលបានចំណាត់ថ្នាក់ខ្ពស់។

លើសពីនេះទៀតដែរ រាជិនីសម្រស់បានគ្រងមកុដរាជិនីទូរទស្សន៍ (TV Queen) ជាច្រើនដងក្នុងពានរង្វាន់ស្រដៀងគ្នានេះដូចជា ពានរង្វាន់ទូរទស្សន៍ Fei Tian ឆ្នាំ ២០២៤, ពានរង្វាន់ Shanghai Television Magnolia ឆ្នាំ ២០២៣ និងពិធីបុណ្យទូរទស្សន៍អន្តរជាតិ New Era ឆ្នាំ ២០២៣។

ពានរង្វាន់ពានរង្វាន់តួឯកស្រីល្អ បានកត់សម្គាល់ចំណុចរបត់ដ៏សំខាន់មួយក្នុងអាជីពសម្ដែងរបស់ Zhao Liying ដោយបញ្ជាក់ពីទេពកោសល្យ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់តារាស្រីរៀមច្បង។ ទោះបីជាមិនបានហ្វឹកហាត់តាមសាលាផ្លូវការក៏ដោយ ក៏សមត្ថភាពសម្ដែងនាង នៅតែទទួលបានការកោតសរសើរខ្ពស់ សូម្បីតែសិល្បករជំនាន់ដូចគ្នា ដែលបានបញ្ចប់ការសិក្សាពីសាលាសិល្បៈក៏ដោយ។

បើនិយាយពីសមិទ្ធិផល និងពានរង្វាន់ Zhao Liying បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមតារាស្រីដែលកើតក្នុងឆ្នាំ១៩៨៥ដូចគ្នា នៃវិស័យភាពយន្តចិន លើសពីមិត្តរួមការងារមួយចំនួនដូចជា Yang Mi, Tiffany Tang, Angelababy។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីអាជីពដែលទទួលបានជោគជ័យកាន់តែខ្លាំងឡើង ជីវិតស្នេហារបស់តារាស្រីត្រកូល Zhao បានផ្ទុកនូវរឿអាស្រូវជាច្រើនដល់នាង។ នៅពាក់កណ្តាលខែឧសភា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយអ្នកដឹកនាំរឿងងម្នាក់ បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់។ អ្នកគាំទ្ររបស់ Zhao Liying បានសម្តែងការមិនពេញចិត្តចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ដោយសារតែរឿងអាស្រូវផ្ទាល់ខ្លួនរបស់អ្នកដឹកនាំ។

រឿងអាស្រូវស្នេហាត្រូវបានលើកឡើងនៅលើបណ្តាញសង្គម ធ្វើឲ្យរូបនាងមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់នាងប្រើពាក្យអសុរោះ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពាក្យគន្លឹះទាក់ទងនឹង Zhao Liying ត្រូវបានរុញច្រានរហូតដល់ជាង ១០ ប្រធានបទស្វែងរកក្តៅគគុក ដែលធ្វើឲ្យបាត់បង់ពិន្ទុយ៉ាងធ្ងន់ធ្ងរជាមួយទស្សនិកជន៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ

The post ក្រោយ​លែងលះ អាជីព​របស់ Zhao Liying កាន់តែរីក​ចម្រើន តែជីវិត​ស្នេហា​ហាក់ផ្ទុករឿងអាស្រូវច្រើន appeared first on Kampuchea Thmey Daily.

តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ
កាលពីពេលថ្មីៗនេះរឿងភាគចិនក្រោមចំណងជើងថា «She’s Got No Name» បាន​ប្រកាសមុខមាត់ជាផ្លូវការនៃតួសំខាន់ៗ។ ខ្សែភាពយន្តនេះបានប្រមូលផ្តុំតារាល្បីៗជាង ២០នាក់នៃឧស្សាហកម្មកម្សាន្តរាប់តាំងពីតារាជួរមុខ រហូតដល់តារាសម្តែងវ័យក្មេង។

ងាកទៅកាន់ខាងតួឯកស្រី ក្រៅពីតារាស្រី Zhang Ziyi ការបង្ហាញខ្លួនរបស់តារាសម្តែង Zhao Liying និង Yang Mi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ចាប់តាំងពីការសម្ដែងត្រូវបានប្រកាសមក ទស្សនិកជនជាច្រើនបានដាក់តារាស្រីទាំង២ដួងនេះ នៅលើមាត្រដ្ឋានដើម្បីមើលថាតើអ្នកណាសំខាន់ជាងនៅក្នុងការងារមួយនេះ។

Zhao Liying និង Yang Mi  រូបភាព៖laodong.vn

អ្នកលេងអ៊ីនធឺណែតបានរាយបញ្ជីការអប់រំរបស់តួក្នុងរឿង «She’s Got No Name» ដែលតួសម្តែងភាគច្រើនមកពីសាលាសំដែងផ្លូវការនិងមានវិជ្ជាជីវៈ។ គួរកត់សម្គាល់ថា Yang Mi បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាភាពយន្តប៉េកាំងក្នុងឆ្នាំ ២០០៥។

ចំពោះ  Zhao Liying  នាងគឺជាមនុស្សដែលមានការអប់រំទាបបំផុតនៅក្នុងក្រុម។ នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅសាលាបច្ចេកវិទ្យាព័ត៌មានអេឡិចត្រូនិច Langfang ដែលជាសាលាដែលមានលក្ខណៈដូចជាសាលាវិជ្ជាជីវៈ ហើយមិនផ្តល់មុខវិជ្ជាវប្បធម៌ច្រើននោះទេ។ ជា​យូរ​មក​ហើយ កម្រិត​អប់រំ​របស់អ្នកមេម៉៉ាយចាយរាង ត្រូវ​បាន​គេ​ចំអក និង​វាយ​ប្រហារ​ជា​ច្រើន​ដង។ ប៉ុន្តែនាងតែងតែរក្សាភាពស្ងប់ស្ងាត់ ហើយផ្តោតលើការកែលម្អការសម្ដែងផ្ទាល់ខ្លួនវិញ។

រូបភាព៖2sao.vn

បន្ទាប់​ពី​បញ្ហា​ការអប់រំ ការ​ផ្តល់​រង្វាន់​ជា​បន្តបន្ទាប់​របស់​តួ​ឯកក្នុងរឿង ក៏​បាន​ក្លាយ​ជា​ប្រធាន​បទ​ពិភាក្សា។ Zhao Liying ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​ពាន​រង្វាន់​ដ៏​មាន​កិត្យានុភាព​ជា​ច្រើន​ដូច​ជា ពានរង្វាន់សមិទ្ធិផលឆ្នើម, ពានរង្វាន់ឥន្ទ្រីមាស និង ពានរង្វាន់តួឯកស្រីល្អបំផុត។

ផ្ទុយ​ទៅ​វិញ Yang Mi តែ​ម្នាក់​ឯង​មិន​ទាន់​មាន​ពាន​រង្វាន់​អ្វី​បាន​ល្អ​ទេ​ក្នុង​អាជីព​សម្ដែងរបស់នាងឡើយ។ សមរភូមិនៃការប្រៀបធៀបក្នុងវិស័យអប់រំ ពានរង្វាន់ និងកេរ្តិ៍ឈ្មោះរវាងតារាសម្ដែងទាំងពីរដួង បានផ្ទុះពេញបណ្តាញសង្គមអ៉ិនធើណេតចិនយ៉ាងព្រោងប្រាត។

ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលតារាស្រីជួរមុខទាំងពីរនាក់ត្រូវបានអូសចូលទៅក្នុងសមរភូមិស៊ីសាច់ហុតឈាមគ្នានៅលើអ៊ីនធឺណិត។ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជា​កំពូល​តារា​សម្ដែង​ប្រចាំវិស័យសិល្បៈចិន ដោយមាន​អ្នក​គាំទ្រ​ភ្លូកទឹកភ្លូកដីដូចគ្នា និង​ជាពិសេសម្នាក់ៗសុទ្ធតែមានសមិទ្ធិផល​ស្នាដៃ​ល្បី បន្សល់់ទុកចាប់តាំងពីប្រឡូកអាជីពសម្ដែងមកដំបូងម៉្លេះ។

ការដែលអ្នកគាំទ្រភាគីទាំងសងខាងតែងតែវាយប្រហារគ្នាទៅវិញទៅមក ប្រៀបធៀបការសម្ដែង និងពានរង្វាន់របស់ពួកគេ ធ្វើឲ្យមហាជនមួយចំនួនធំមានការធុញទ្រាន់ជាខ្លាំង។ បច្ចុប្បន្ននេះ Zhao Liying និង Yang Mi មិន​បាន​ធ្វើ​សកម្មភាព​ជាក់លាក់​ណា​មួយ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​ម្ខាងៗឡើយ៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត

The post តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ appeared first on Kampuchea Thmey Daily.

អត្តសញ្ញាណ​បុរស​ មាន​ពាក្យ​ចចាមអារ៉ាម​​ថា ជា​គូស្នេហ៍​ថ្មី​របស់ Zhao Liying
​ក្រៅពីការរីកចម្រើនអាជីពរបស់នាង ជីវិតស្នេហាផ្ទាល់ខ្លួនរបស់ Zhao Liying តែងតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តារាសម្តែង និងបុរសអាថ៌កំបាំងម្នាក់ បាននាំកូនប្រុសរបស់នាងចេញទៅជាយក្រុងជាញឹកញាប់។

ជាពិសេស មេម៉ាយចាយរាងនិងបុរសម្នាក់នេះ មានទំនាក់ទំនងស្និទ្ធស្នាលគ្នាច្រើន ធ្វើឲ្យមានការសង្ស័យថា នេះជាមិត្តប្រុសថ្មីរបស់នាង។ ប្រភព​បាន​បន្ថែម​ថា បុរស​អាថ៌កំបាំង​ម្នាក់​នោះគឺជាអ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា  Zhao Deyin ឬហៅថា Midi Z ។

សម្រស់នាមត្រកូល Zhao និងអ្នកដឹកនាំរឿង Zhao Deyin ធ្លាប់សហការគ្នាក្នុងរឿង «The Unseen Sister»
។ ក្នុងអំឡុងពេលផ្សព្វផ្សាយខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងរូបនេះត្រូវបានគេមើលឃើញថា រូបលោកផ្ទាល់តែងតែមើលថែទាំលើ Zhao Liying យ៉ាងដិតដល់បំផុត។ ជាពិសេស អ្នក​ទាំង​ពីរ​ក៏លួចនិយាយ​ជា​លក្ខណៈ​ឯកជន​ នៅ​ពី​ក្រោយ​ឆាក​ផង​ដែរ។

អ្វីដែលកាន់តែចៃដន្យនោះគឺថា ថ្មីៗនេះអ្នកដឹកនាំវ័យ៤៣ឆ្នាំ មិនសូវសកម្មនៅលើបណ្ដាញសង្គមដូចមុនឡើយ ហើយថែមទាំងកាត់បន្ថយភាពញឹកញាប់នៃការបង្ហាញមុខជាសាធារណៈទៀតផង។ មនុស្សជាច្រើនបានធ្វើការប៉ានស្មានថា គាត់មិនចង់ឲ្យជីវិតឯកជនរបស់គាត់ត្រូវបានពិនិត្យ។ ក្រៅពីនេះ ក៏មានមតិថា ភាពស្និទ្ធស្នាលរបស់  Zhao Liying ជាមួយនាយក Zhao Deyin គឺជារឿងធម្មតា អ្នកទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មានគ្នា ព្រោះតែបញ្ហាការងារតែប៉ុណ្ណោះ។ យ៉ាងណា ប្រឈម​នឹង​ពាក្យ​ចចាមអារ៉ាម​ស្នេហា​កាន់តែ​ផ្ទុះ​ឡើង ភាគី​របស់តារាស្រី នៅ​មិន​ទាន់​ផ្តល់​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

Zhao Liying  ធ្លាប់រៀបការជាមួយតារាសម្តែង Feng Shaofeng។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ប្រកាស​រៀប​ការ​ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​បាន​រួម​សម្តែង​ក្នុង​រឿង «The Story of Minglan»  ។

មកដល់ខែមេសា ឆ្នាំ២០២១ តារាល្បីទាំងពីរបានប្រកាសថាពួកគេបានលែងលះគ្នាជាផ្លូវការហើយ។ អតីតគូស្បាមីភរិយានឹងចែករំលែកទំនួលខុសត្រូវក្នុងការចិញ្ចឹមកូនប្រុសរបស់ពួកគេ ហើយសង្ឃឹមថាទស្សនិកជននឹងមិនផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិ តដែលនឹងធ្វើឲ្យប៉ះពាល់ដល់កូនប្រុសរបស់ពួកគេ និងសាច់ញាតិផ្សេងទៀត។

បច្ចុប្បន្ន​អាជីព​របស់តួស្រីចិនកំពុង​មាន​ការ​កើន​ឡើង។ នាងបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង Top 20 Weibo Quality Stars នៃឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូប​សម្រស់​ក៏​ស្ថិត​ក្នុង​កំពូល​តារា​ទាំង ១០ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ។ Sina បានអធិប្បាយថា Zhao Liying គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាង៕

តារាស្រី Zhao Liying និងអ្នកដឹកនាំរឿង Zhao Deyin ឬហៅថា Midi Z

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មិនទាន់ការផង អតីតស្វាមីសាន់ឆាយ និងប្រពន្ធថ្មី បង្អួតវីឡាប្រណីត ជា​​ទ្រនំសុខសាន្ត​

The post អត្តសញ្ញាណ​បុរស​ មាន​ពាក្យ​ចចាមអារ៉ាម​​ថា ជា​គូស្នេហ៍​ថ្មី​របស់ Zhao Liying appeared first on Kampuchea Thmey Daily.

Zhao Liying និង Feng Shaofeng ចែកវេនគ្នាមើលកូន ទោះលែងលះគ្នាមកយូរឆ្នាំក្ដី
បើទោះបីជាគូស្នេហ៍តារាចិន Zhao Liying និង Feng Shaofeng បានបែកបាក់គ្នាមកជិត៤ឆ្នាំហើយក្ដី និងបានបន្យល់ទុកនូវដំណក់ឈាមរួមគ្នា ក៏ប៉ុន្តែនៅក្នុងនាមជាឪពុកម្ដាយរបស់កូនប្រុសតែម្នាក់គត់ អ្នកទាំងពីរតែងតែផ្លាស់វេនគ្នាមើលថែកូន និងដើរតួជាគំរូនៃគ្រួសារដែលលែងលះគ្នា។

កាលពីថ្ងៃទី ១០ ខែមេសា អ្នកលេងអ៊ីនធឺណិតមួយចំនួនបានប្រទះឃើញតារាសម្ដែង Feng Shaofeng នាំកូនប្រុសអាយុ៥ឆ្នាំ ទៅកាន់មន្ទីរពេទ្យកុមារ Shanghai ដើម្បីព្យាបាល។ គេ​ដឹង​ថា ក្មេង​​មាន​គ្រុនក្តៅ និង​ផ្តាសាយ​បន្តិច ប៉ុន្តែ​ស្ថានភាពហាក់​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ។ ក្រោយមកអតីតភរិយា Zhao Liying ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​តាមដាន​សុខភាព​កូនប្រុស​។ ពួកគេទាំងពីរនាក់បានចែករំលែកការងាររួមគ្នាដូចជា ចុះឈ្មោះពិនិត្យសុខភាព តម្រង់ជួរ និងធ្វើតេស្តឈាមដល់កុមារ។ បន្ទាប់ពីការពិនិត្យសុខភាពតារាស្រីបានយកកូនទៅផ្ទះ ចំណែកអតីតស្វាមីវិញ បែរេជាចាកចេញតែម្នាក់ឯងវិញ។

ទោះជាប្រកាសលែងលះគ្នាមកជាយូរមែនពិត ក៏ប៉ុន្តែតារាទាំងពីរដួងនេះ នៅតែទទួលខុសត្រូវលើការចិញ្ចឹមកូនរបស់ពួកគេ ក្នុងវិធីនាំកូនទៅជាមួយម្ដងម្នាក់ ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យក្មេងដែលមានគ្រួសារបែកបាក់គ្នា។ ដែលនោះបង្ហាញថាទំនាក់ទំនងរវាងនាង និងគ្រួសារអតីតស្វាមីនៅតែល្អដដែល។

យាងណា នៅក្នុងកម្មវិធីទូរទស្សន៍មួយ នៅពេលដែលពិធីករបានសួរ Feng Shaofeng ថា លោកមានគម្រោងស្វែងរកម្តាយចុងសម្រាប់កូនដែរឬទេ តារាសម្ដែងប្រុសបាននិយាយថា ម្តាយតែមួយគត់របស់កូនរបស់គាត់ គឺមានតែ Zhao Liying ម្នាក់គត់ ។

ភ្លាមៗនោះដែរ អ្នកគាំទ្របញ្ចេញមតិលើតារាចិនទាំងពីរដួងថា ថ្វីដ្បិតតែលែងជំពាក់ចំណងជាមួយគ្នា ប៉ុន្តែពួកគេនៅតែដើរតួនាទីក្នុងនាមជាឪពុកម្តាយគំរូដល់កូន។ ទោះបីជាមិនមានមានអារម្មណ៍ចំពោះគ្នាដូចមុនក៏ដោយ ក៏អ្នកទាំងពីរនៅតែគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងថែរក្សា និងចិញ្ចឹមកូនជាមួយគ្នាដោយមិនមានការខឹងស្អប់ឡើយ។

រូបភាពដែលអតីតស្វាមី Feng Shaofeng និងអតីតភរិយា Zhao Liying នាំកូនដើរលេងជុំគ្នា

យ៉ាងណា ក្រោយ​ការ​លែងលះ អាជីព​និងកេរ្តិ៍ឈ្មោះរបស់តារាស្រ័យវ័យ៣៧ឆ្នាំកាន់តែកើន​ឡើង។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុង Top 20 Weibo Quality Stars កាលពីឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤ ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូប​សម្រស់​ក៏​ស្ថិត​ក្នុង​កំពូល​តារា​ទាំង ១០ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​សិល្បៈចិនផងដែរ។ សារព័ត៌មានកម្សាន្ត Sina បានអធិប្បាយថាតួឯកស្រីក្នុងរឿង «The Legend of Shen Li» គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងមករហូត។ ចំណែកឯអតីតស្វាមីវិញ អាជីព​របស់​លោក​មិនសូវ​ល្បី​ជាង​អតីត​ភរិយា​ប៉ុន្មាន​ទេ  ប៉ុន្តែតារា​ប្រុស​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ខណៈ​កំពុង​អភិវឌ្ឍ​មុខ​ជំនួញ​គ្រួសារឲ្យឈានទៅមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

The post Zhao Liying និង Feng Shaofeng ចែកវេនគ្នាមើលកូន ទោះលែងលះគ្នាមកយូរឆ្នាំក្ដី appeared first on Kampuchea Thmey Daily.

Zhao Liying ខឹងអ្នកផ្សាយព័ត៌មានពន្លើស និងប្រកាសថា មិនទាន់ទទួលការសម្ភាសន៍ឡើយ
យោងតាមកាសែត ​​Sina កាលពីថ្មីៗនេះ Zhao Liying បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែលនាងចែករំលែកអត្ថបទឡើងវិញ ពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយមួយហើយបានប្រកាសថា «ខ្ញុំមិនទាន់បានទទួលយកការសម្ភាសន៍ណាមួយទេ នេះជាព័ត៌មានក្លែងក្លាយ» ។ ការ​បដិសេធ​ភ្លាមៗ និង​ខ្លាំងៗ​របស់​តារា​ស្រី​រូប​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍។

នាយក Feng Xiaogang បាននិយាយពន្យល់ថា Zhao Liying ក៏ដូចជាបុគ្គលិកសំខាន់នៃគម្រោង Sunflower មិនដែលទទួលយកការសម្ភាសន៍ពីអង្គភាពសារព័ត៌មានណាមួយឡើយ។ ដូច្នេះ​គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត ​ខុស​ក្នុង​ការ​សំយោគ​រឿង​ចេញ​ពី​វីដេអូ​ផ្សព្វផ្សាយ​របស់​គម្រោង ​បន្ទាប់​មក​អះអាង​ថា​ជា​សម្ដី​ផ្ទាល់​របស់ Zhao Liying។

ហេតុដូច្នេះហើយ ​ភាគីខាងតារាស្រីវ័យ៣៧ឆ្នាំបាននិយាយថា គេហទំព័រព័ត៌មាននេះតែងតែផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាង ទើបពួកគេប្តឹងគេហទំព័រព័ត៌មាន ដើម្បីការពារសិទ្ធិរបស់ពួកគេ។

ក្រៅពីមតិគាំទ្រ  Zhao Liying ប្តឹងគេហទំព័រសារព័ត៌មាន ពីបទរាយការណ៍ព័ត៌មានមិនពិត ក៏មានមនុស្សគិតថា តារាស្រីរូបនេះ ប្រតិកម្មខ្លាំងពេក អត្ថបទដើមដំបូងមានទំនាក់ទំនងតិចតួច និងមិនសូវល្បី។ វាគ្រាន់តែជាពេលដែលនាងខឹង ទើបអ្វីៗក្លាយជាសំលេងរំខាន។ ទស្សនិកជនមួយចំនួនថែមទាំងគិតថា នេះគ្រាន់តែជាល្បិចក្នុងការផ្សព្វផ្សាយរឿង Sunflowers ដែលគ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ០៤ ខែមេសាប៉ុណ្ណោះ។

ភាពយន្ត Sunflowers ប្រាប់រឿងរាវរបស់ស្រ្តីម្នាក់ ដែលធ្លាប់ជាប់គុក។ ដោយ​សារ​នាង​ចង់​ជំនួស​ការ​ផ្សាំ​កូន​ស្រី​គថ្លង់ នាង​បាន​បំពាន​ច្បាប់។ នៅក្នុងពន្ធនាគារ នាងបានជួបក្មេងស្រីដែលមានជោគវាសនាលំបាកផងដែរ។ នៅពេលពួកគេចេញពីពន្ធនាគារ ពួកគេបានធ្វើការជាច្រើនជាមួយគ្នា ស៊ូទ្រាំនឹងការរើសអើងជាសាធារណៈ និងបានកសាងជីវិតឡើងវិញ។ នៅក្នុងខ្សែភាពយន្តនេះ រូបភាពរបស់តារាស្រីស្លៀកសំលៀកបំពាក់ចាស់ៗ រហែក និងព្យាយាមបញ្ចូលក្នុងសង្គមឡើងវិញ បន្ទាប់ពីជាប់គុក ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។

មិនតែបុណ្ណោះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិពោលសរសើរ Zhao Liying ថានាងពូកែបត់បែននៅក្នុងរូបភាពជាតារាសម្ដែង មិនថាដើរជាអ្នកមានថ្លៃថ្នូរ តួកាច ឬតួអ្នកក្រនោះទេ ទឹកមុខរបស់នាងបានធ្វើឲ្យទស្សនិកជានច្រើនដាក់អារម្មណ៍ទៅតាមសាច់រឿងយ៉ាងជកចិត្តបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិលមកអាជីពវិញ Zhao Lusi ស្រាប់តែឈប់តាមដានគណនីអ្នកគ្រប់គ្រង

The post Zhao Liying ខឹងអ្នកផ្សាយព័ត៌មានពន្លើស និងប្រកាសថា មិនទាន់ទទួលការសម្ភាសន៍ឡើយ appeared first on Kampuchea Thmey Daily.

Zhao Liying និង Lin Gengxin នៅតែរងពាក្យចចាមអារ៉ាមថា លួចបង្កាត់ភ្លើងស្នេហ៍
បន្ទាប់ពីការលែងលះជាមួយ Feng Shaofeng អស់រយៈពេលជាង៣ឆ្នាំមកនេះ តារាសម្ដែងចិននាង Zhao Liying  បានចំណាយពេលភាគច្រើនរបស់នាងធ្វើការទាំងស្រុង។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនគិតថា នាងនៅតែឯកា ប៉ុន្តែអ្នកសរសេរប្លុក Giang Tieu Yen បាននិយាយថា នាងពិតជាបានរកឃើញមនុស្សដែលសក្តិសមនឹងស្រលាញ់ ហើយថែមទាំងចង់រៀបការទៀតផង។ អ្នកសរសេរប្លុកម្នាក់ទៀតក៏បានផ្តល់ព័ត៌មានថាអត្តសញ្ញាណរបស់មិត្តប្រុសនាងមិនមែនជាមនុស្សក្រៅសិល្បៈទេ ប៉ុន្តែជាតារាសម្តែងដែលបានធ្វើការជាមួយគ្នាកន្លងមក។

ភ្លាមៗនោះ អ្នកមលេងអ៊ីនធឺណិតបានសន្មត់ថា Lin Gengxin គឺជាមិត្តប្រុសសម្ងាត់របស់តារាស្រីចិន។ កន្លង​មក គូស្នេហ៍​មួយ​គូ​នេះ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ភាពយន្ត​ប្រវត្តិសាស្ត្រ​ចំនួន​ពីរ គឺ Princess Agents និង The Legend of Shen Li។ ភាពយន្តទាំងពីរនេះ ទទួលបានលទ្ធផលខ្ពស់ ដោយបានជួយឲ្យពួកគេមានយ៉ាងសកម្មច្រើនពីសំណាក់ទស្សនិកជន។ ក្រៅពីនេះ អ្នកទាំងពីរក៏ត្រូវ​គេ​ចាប់​បាន​ជាច្រើន​ដង​ថា​មាន​សកម្មភាព​រ៉ូមែនទិក​ចំពោះ​គ្នាទៅវិញទៅមក។

នៅចុងខែកញ្ញា  Lin Gengxin ត្រូវបានគេចាប់បានថាលោកតែងតែលួចមកគាំទ្រដល់រូបនាង។ គេ​ដឹង​ថា​តារា​ប្រុស​រូប​នេះ​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​នៅ Shanghai Drama Academy ដូច្នេះ​ហើយ​ទើប​លោក​រវល់​ខ្លាំង  ឬនៅពេលដែលតារាស្រីឈ្នះពានរង្វាន់ Kim Ung Queen Award នោះរូបលោកក៏បានបានបង្ហោះសារអបអរសាទរនៅលើ Weibo ផ្ទាល់ខ្លួនរបស់គាត់ដែរ។

សកម្មភាពជាបន្តបន្ទាប់នេះបានធ្វើឲ្យ Zhao Liying និង Lin Gengxin មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នាជាសម្ងាត់។ ទោះជាមិនបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏អ្នកគាំទ្ររបស់គូស្នេហ៍មួយគូនេះ រំភើបចិត្តជាខ្លាំង នៅពេលដែលបានឃើញព័ត៌មានមួយនេះ។ មនុស្សម្នាក៏គិតថា តារាស្រីវ័យ ៣៧ឆ្នាំ និងតារាប្រុសវ័យ៣៦ឆ្នាំគឺជាគូស្នេហ៍ដ៏ស្រស់ស្អាតខ្លាំងណាស់ ខណៈពេលដែលភាគីម្ខាងសរសើរអ្នកដ៏ទៃថាមានភាពកក់ក្ដៅ និងសង្ហា ភាគីម្ខាងទៀតហាក់ដូចជាខ្មាស់អៀន​ នៅពេលឈរក្បែរអ្នកនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានមតិថា Zhao Liying និង Lin Gengxin គ្រាន់តែជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ។ ដោយសារតែពួកគេយល់ចិត្តគ្នាបានល្អ ពួកគេតែងតែមានសកម្មភាពស្និទ្ធស្នាលដែលអាចបង្កឲ្យមានការយល់ច្រលំបានយ៉ាងងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងភាគថ្មីរបស់ ទិនហ្វី ត្រូវគេរិះគន់ថា កំប្លែងបែបឆ្កួតលីលា រីឯការសម្តែងក៏មិនល្អ

The post Zhao Liying និង Lin Gengxin នៅតែរងពាក្យចចាមអារ៉ាមថា លួចបង្កាត់ភ្លើងស្នេហ៍ appeared first on Kampuchea Thmey Daily.

កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ
ជារឿងមួយដ៏ខកចិត្តបំផុត នៅពេលដែលតារាសម្ដែងចិន Zhao Liying បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ពាន​រង្វាន់ Golden Rooster Awards ឆ្នាំ ២០២៤ ប៉ុន្តែ​ជា​អកុសល​ នាងបែរជាមិនទទួលបាន​ពាន​រង្វាន់ដូចតារាស្រី្រស្រករក្រោយទៅវិញ។

Sohu បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា សិល្បករជាច្រើនមានវត្តមាននៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិន ដើម្បីចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្ត Golden Rooster លើកទី ៣៧ ដែលក្នុងនោះតារាស្រីត្រកូល Zhao គឺជាតារាលេចធ្លោ និងទទួលបានការចាប់អារម្មណ៍បំផុតក្នុងកម្មវិធី។ តារា​ស្រី​រូប​នេះ​ទទួល​បាន​ការ​តែងតាំង​ជា​តួ​ឯក​ស្រី​ដែល​គាំទ្រ​ល្អ​បំផុត​សម្រាប់​តួនាទី​របស់​នាង​ជា Han Ming ក្នុង​រឿង The 20th Article ។ ទោះ​ជា​យ៉ាង​ណា​ នៅ​ទី​បំផុត​នាង​មិន​បាន​ឈ្នះ​ពានសូម្បីតែមួយ។

ការភ្ញាក់ផ្អើលដ៏ធំបំផុតនៃពានរង្វាន់ Golden Rooster Awards លើកទី៣៧គឺថា ពានរង្វាន់ Best Female Lead (Picture Queen) បានទៅលើតារាដែលកើតក្នុងឆ្នាំ២០០០ គឺ Teresa Li សម្រាប់តួនាទីរបស់នាងជាក្មេងស្រីដែលមានជំងឺធ្ងន់ធ្ងរត្រូវការលាងឈាមក្នុងរឿង We Are Together ។ នាង​បាន​យក​ឈ្នះ​គូ​ប្រជែង​ខ្លាំង​ៗ​ជា​ច្រើន​យ៉ាងណា ត្រូវ​គេ​និយាយ​ថា ​បាន​ឈ្នះ​ពាន​មិន​គួរ​ឲ្យ​ជឿសោះ។

ក្រោយ​ការ​ប្រកាស​លទ្ធផល ពាន​រង្វាន់ Teresa Li ត្រូវ​បាន​គេ​រិះគន់​ថា​មិន​យុត្តិធម៌។ នៅក្រោមការបង្ហោះដែលអបអរជ័យជម្នះរបស់ខ្លួន​ ក្នុងនោះក៏មានមតិយោបល់ ជាមួយនឹងការយល់ស្របនិងមិនយល់ស្របថា នាងឈ្នះរង្វាន់ ដោយសារតែនាងមានធនធាននៅពីក្រោយតែប៉ុណ្ណោះ។ ជាពិសេស នាងបានពានដោយសារតែជាតួស្រីមានគេជួយនិងចាត់ទុកថាជាតួស្រីសំណព្វ។

មិនត្រឹមតែប៉ុណ្ណឹងទេ ទស្សនិកជនមួយចំនួនទៀតបានវាយតម្លៃថា ការសម្ដែងរបស់តារាស្រីវ័យ២៤ឆ្នាំ ក្នុងរឿងល្អមែនទែន ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងផ្សេងទៀត ហើយក្នុងគម្រោងភាពយន្តផ្សេងទៀត ការសម្ដែងរបស់នាង ក៏មិនបានល្អដែរ ថែមទាំងរងការរិះគន់ថា ខូចគុណភាពទៀតផង៕

តារាសម្ដែងស្រី Teresa Li

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Liu Yifei ​ឡើងទទួល​ពាន​រង្វាន់ តែបែត្រូវគេ​សើច​ចំអករូបរាង

The post កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ appeared first on Kampuchea Thmey Daily.