Connect with us

ជីវិតកម្សាន្ដ

ក្រោយ​លែងលះ អាជីព​របស់ Zhao Liying កាន់តែរីក​ចម្រើន តែជីវិត​ស្នេហា​ហាក់ផ្ទុករឿងអាស្រូវច្រើន

បានផុស

នៅ

ថ្វីដ្បិតតែធ្លាប់រៀបការជាមួយតារាសម្តែង Feng Shaofeng ក្នុង​ឆ្នាំ ២០១៨ បន្ទាប់​ពី​បាន​រួម​សម្តែង​ក្នុង​រឿង «The Story of Minglan» មែនពិត។ មកដល់ខែមេសា ឆ្នាំ២០២១ តារាល្បីទាំងពីរបានប្រកាសថា ពួកគេសម្រេចចិត្តលែងលះគ្នាជាផ្លូវការហើយ។ បន្ទាប់ពីការលែងលះ ជីវិតរបស់ Zhao Liying កាន់តែរីកចម្រើន និងរឹងមាំជាងមុន នាងបានក្លាយជាតារាស្រីវ័យក្មេងដែលទទួលបាននូវភាពជោគជ័យបំផុតនាពេលបច្ចុប្បន្ន។

រូបភាព៖2sao.vn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ក្រោយ​ការ​លែងលះ អាជីព​របស់តួឯកស្រីចិនមាន​ការ​កើន​ឡើងសឹងមិនគួរឲ្យជឿ។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង Top 20 របស់កម្មវិធី Weibo Quality Stars នៃឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤។

មិន​ត្រឹម​តែ​ប៉ុណ្ណឹងទេ រាជិនីសម្រស់ចិន​ក៏​ស្ថិត​ក្នុង​កំពូល​តារា​ទាំង១០ ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ។ ផ្អែកតាមរបាយការណ៍ពីភ្នាកងារកម្សាន្ត Sina បានអធិប្បាយថា Zhao Liying គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានទាំងសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងរហូតមក។

ដើម្បីមានអាជីពដ៏ត្រចះត្រចង់ដែលនាងមានសព្វថ្ងៃនេះ តារាស្រីវ័យ៣៧ឆ្នាំ បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំ និងស៊ូទ្រាំនឹងការមើលងាយ ព្រោះនាងមកពីគ្រួសារក្រីក្រនៅតាមទីជនបទ។ ចាប់ផ្តើមអាជីពនៅអាយុ១៩ ឆ្នាំ នាងបានតស៊ូជាមួយនឹងតួនាទីសម្ដែងជាតួរាយរ៉ងដែលគេមិនស្គាល់ឡើយថាជានរណា។ ទោះជាយ៉ាងណាក៏ដោយយូរ ៗ ទៅការសម្ដែងបានក្លាយជាចំណង់ចំណូលចិត្ត ហើយតារាស្រីដែលកើតនៅឆ្នាំ១៩៨៧ បានសម្រេចចិត្តតស៊ូដើម្បីបន្តវា។

Zhao Liying ធ្លាប់បានចែករំលែកថា «ក្នុងការងារជាច្រើនឆ្នាំ មានរយៈពេល ៧ ឆ្នាំ ដែលខ្ញុំសម្ដែងបានតែតួធម្មតាប៉ុណ្ណោះ ដោយសារតែមុខមូលរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំមិនបោះបង់ទេ ប៉ុន្តែស្ងាត់ស្ងៀមធ្វើតួនាទីបានល្អ»។

ក្នុងឆ្នាំ ២០២៤ នាងបានឈ្នះពានរង្វាន់សមិទ្ធិផលឆ្នើម, ពានរង្វាន់ឥន្ទ្រីមាស និង ពានរង្វាន់តួឯកស្រីល្អបំផុត សម្រាប់តួនាទីជាតួ Xu Ban Xia ក្នុងខ្សែភាពយន្ត។ គម្រោងទូរទស្សន៍ និងភាពយន្តដែលមានការចូលរួមពីរូបនាងផ្ទាល់ សុទ្ធតែទទួលបានការរំពឹងទុកខ្ពស់ និងទទួលបានចំណាត់ថ្នាក់ខ្ពស់។

លើសពីនេះទៀតដែរ រាជិនីសម្រស់បានគ្រងមកុដរាជិនីទូរទស្សន៍ (TV Queen) ជាច្រើនដងក្នុងពានរង្វាន់ស្រដៀងគ្នានេះដូចជា ពានរង្វាន់ទូរទស្សន៍ Fei Tian ឆ្នាំ ២០២៤, ពានរង្វាន់ Shanghai Television Magnolia ឆ្នាំ ២០២៣ និងពិធីបុណ្យទូរទស្សន៍អន្តរជាតិ New Era ឆ្នាំ ២០២៣។

ពានរង្វាន់ពានរង្វាន់តួឯកស្រីល្អ បានកត់សម្គាល់ចំណុចរបត់ដ៏សំខាន់មួយក្នុងអាជីពសម្ដែងរបស់ Zhao Liying ដោយបញ្ជាក់ពីទេពកោសល្យ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់តារាស្រីរៀមច្បង។ ទោះបីជាមិនបានហ្វឹកហាត់តាមសាលាផ្លូវការក៏ដោយ ក៏សមត្ថភាពសម្ដែងនាង នៅតែទទួលបានការកោតសរសើរខ្ពស់ សូម្បីតែសិល្បករជំនាន់ដូចគ្នា ដែលបានបញ្ចប់ការសិក្សាពីសាលាសិល្បៈក៏ដោយ។

បើនិយាយពីសមិទ្ធិផល និងពានរង្វាន់ Zhao Liying បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមតារាស្រីដែលកើតក្នុងឆ្នាំ១៩៨៥ដូចគ្នា នៃវិស័យភាពយន្តចិន លើសពីមិត្តរួមការងារមួយចំនួនដូចជា Yang Mi, Tiffany Tang, Angelababy។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីអាជីពដែលទទួលបានជោគជ័យកាន់តែខ្លាំងឡើង ជីវិតស្នេហារបស់តារាស្រីត្រកូល Zhao បានផ្ទុកនូវរឿអាស្រូវជាច្រើនដល់នាង។ នៅពាក់កណ្តាលខែឧសភា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយអ្នកដឹកនាំរឿងងម្នាក់ បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានប្រជាជនរាប់ពាន់លាននាក់។ អ្នកគាំទ្ររបស់ Zhao Liying បានសម្តែងការមិនពេញចិត្តចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ ដោយសារតែរឿងអាស្រូវផ្ទាល់ខ្លួនរបស់អ្នកដឹកនាំ។

រឿងអាស្រូវស្នេហាត្រូវបានលើកឡើងនៅលើបណ្តាញសង្គម ធ្វើឲ្យរូបនាងមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់នាងប្រើពាក្យអសុរោះ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពាក្យគន្លឹះទាក់ទងនឹង Zhao Liying ត្រូវបានរុញច្រានរហូតដល់ជាង ១០ ប្រធានបទស្វែងរកក្តៅគគុក ដែលធ្វើឲ្យបាត់បង់ពិន្ទុយ៉ាងធ្ងន់ធ្ងរជាមួយទស្សនិកជន៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួស្រី Zhao Liying និង Yang Mi ​រង​ការ​វាយ​ប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣ នាទីutes មុន

ក្រោយ​លែងលះ អាជីព​របស់ Zhao Liying កាន់តែរីក​ចម្រើន តែជីវិត​ស្នេហា​ហាក់ផ្ទុករឿងអាស្រូវច្រើន

សន្តិសុខសង្គម៨ នាទីutes មុន

៦ខែក្នុងឆ្នាំ២០២៥ នគរបាលស្រុកពេជ្រាដាបង្ក្រាប​បទល្មើស២១ករណី

ព័ត៌មានជាតិ១២ នាទីutes មុន

សហគ្រាសដែលដឹកទំនិញតាមផ្លូវទឹកជាអន្តរជាតិ ត្រូវជាប់កាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើ​ប្រាក់ចំណូលអត្រា ១% នៃផលរបរប្រចាំខែ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

LA បើកប្រតិបត្តិការចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ក្រោយដាក់បម្រាមគោចរ

ព័ត៌មានជាតិ២៩ នាទីutes មុន

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី

សន្តិសុខសង្គម២២ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទង្វើក្លែងឯកសណ្ឋាន និងនិយាយវាយប្រហារដល់ទឹកចិត្តកងទ័ព តើត្រូវជាប់ទោសទណ្ឌបែបណា?

Sokha Hotels

ព័ត៌មានពេញនិយម