ជីវិតកម្សាន្ដ
តួស្រី Zhao Liying និង Yang Mi រងការវាយប្រហារ ពីក្រុមអ្នកគាំទ្រផ្កាប់មុខម្ខាងៗ
កាលពីពេលថ្មីៗនេះរឿងភាគចិនក្រោមចំណងជើងថា «She’s Got No Name» បានប្រកាសមុខមាត់ជាផ្លូវការនៃតួសំខាន់ៗ។ ខ្សែភាពយន្តនេះបានប្រមូលផ្តុំតារាល្បីៗជាង ២០នាក់នៃឧស្សាហកម្មកម្សាន្តរាប់តាំងពីតារាជួរមុខ រហូតដល់តារាសម្តែងវ័យក្មេង។
ងាកទៅកាន់ខាងតួឯកស្រី ក្រៅពីតារាស្រី Zhang Ziyi ការបង្ហាញខ្លួនរបស់តារាសម្តែង Zhao Liying និង Yang Mi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ចាប់តាំងពីការសម្ដែងត្រូវបានប្រកាសមក ទស្សនិកជនជាច្រើនបានដាក់តារាស្រីទាំង២ដួងនេះ នៅលើមាត្រដ្ឋានដើម្បីមើលថាតើអ្នកណាសំខាន់ជាងនៅក្នុងការងារមួយនេះ។

អ្នកលេងអ៊ីនធឺណែតបានរាយបញ្ជីការអប់រំរបស់តួក្នុងរឿង «She’s Got No Name» ដែលតួសម្តែងភាគច្រើនមកពីសាលាសំដែងផ្លូវការនិងមានវិជ្ជាជីវៈ។ គួរកត់សម្គាល់ថា Yang Mi បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាភាពយន្តប៉េកាំងក្នុងឆ្នាំ ២០០៥។
ចំពោះ Zhao Liying នាងគឺជាមនុស្សដែលមានការអប់រំទាបបំផុតនៅក្នុងក្រុម។ នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅសាលាបច្ចេកវិទ្យាព័ត៌មានអេឡិចត្រូនិច Langfang ដែលជាសាលាដែលមានលក្ខណៈដូចជាសាលាវិជ្ជាជីវៈ ហើយមិនផ្តល់មុខវិជ្ជាវប្បធម៌ច្រើននោះទេ។ ជាយូរមកហើយ កម្រិតអប់រំរបស់អ្នកមេម៉៉ាយចាយរាង ត្រូវបានគេចំអក និងវាយប្រហារជាច្រើនដង។ ប៉ុន្តែនាងតែងតែរក្សាភាពស្ងប់ស្ងាត់ ហើយផ្តោតលើការកែលម្អការសម្ដែងផ្ទាល់ខ្លួនវិញ។

បន្ទាប់ពីបញ្ហាការអប់រំ ការផ្តល់រង្វាន់ជាបន្តបន្ទាប់របស់តួឯកក្នុងរឿង ក៏បានក្លាយជាប្រធានបទពិភាក្សា។ Zhao Liying ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនដូចជា ពានរង្វាន់សមិទ្ធិផលឆ្នើម, ពានរង្វាន់ឥន្ទ្រីមាស និង ពានរង្វាន់តួឯកស្រីល្អបំផុត។
ផ្ទុយទៅវិញ Yang Mi តែម្នាក់ឯងមិនទាន់មានពានរង្វាន់អ្វីបានល្អទេក្នុងអាជីពសម្ដែងរបស់នាងឡើយ។ សមរភូមិនៃការប្រៀបធៀបក្នុងវិស័យអប់រំ ពានរង្វាន់ និងកេរ្តិ៍ឈ្មោះរវាងតារាសម្ដែងទាំងពីរដួង បានផ្ទុះពេញបណ្តាញសង្គមអ៉ិនធើណេតចិនយ៉ាងព្រោងប្រាត។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែលតារាស្រីជួរមុខទាំងពីរនាក់ត្រូវបានអូសចូលទៅក្នុងសមរភូមិស៊ីសាច់ហុតឈាមគ្នានៅលើអ៊ីនធឺណិត។ អ្នកទាំងពីរសុទ្ធតែជាកំពូលតារាសម្ដែងប្រចាំវិស័យសិល្បៈចិន ដោយមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចគ្នា និងជាពិសេសម្នាក់ៗសុទ្ធតែមានសមិទ្ធិផលស្នាដៃល្បី បន្សល់់ទុកចាប់តាំងពីប្រឡូកអាជីពសម្ដែងមកដំបូងម៉្លេះ។
ការដែលអ្នកគាំទ្រភាគីទាំងសងខាងតែងតែវាយប្រហារគ្នាទៅវិញទៅមក ប្រៀបធៀបការសម្ដែង និងពានរង្វាន់របស់ពួកគេ ធ្វើឲ្យមហាជនមួយចំនួនធំមានការធុញទ្រាន់ជាខ្លាំង។ បច្ចុប្បន្ននេះ Zhao Liying និង Yang Mi មិនបានធ្វើសកម្មភាពជាក់លាក់ណាមួយដើម្បីផ្គាប់ចិត្តអ្នកគាំទ្រម្ខាងៗឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុចម្បង នាំឲ្យសិល្បករកូរ៉េភាគច្រើន មិនអនុញ្ញាតឲ្យបញ្ចេញទស្សនៈនយោបាយដាច់ខាត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


