ជីវិតកម្សាន្ដ
អត្តសញ្ញាណបុរស មានពាក្យចចាមអារ៉ាមថា ជាគូស្នេហ៍ថ្មីរបស់ Zhao Liying
ក្រៅពីការរីកចម្រើនអាជីពរបស់នាង ជីវិតស្នេហាផ្ទាល់ខ្លួនរបស់ Zhao Liying តែងតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តារាសម្តែង និងបុរសអាថ៌កំបាំងម្នាក់ បាននាំកូនប្រុសរបស់នាងចេញទៅជាយក្រុងជាញឹកញាប់។

ជាពិសេស មេម៉ាយចាយរាងនិងបុរសម្នាក់នេះ មានទំនាក់ទំនងស្និទ្ធស្នាលគ្នាច្រើន ធ្វើឲ្យមានការសង្ស័យថា នេះជាមិត្តប្រុសថ្មីរបស់នាង។ ប្រភពបានបន្ថែមថា បុរសអាថ៌កំបាំងម្នាក់នោះគឺជាអ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា Zhao Deyin ឬហៅថា Midi Z ។
សម្រស់នាមត្រកូល Zhao និងអ្នកដឹកនាំរឿង Zhao Deyin ធ្លាប់សហការគ្នាក្នុងរឿង «The Unseen Sister»
។ ក្នុងអំឡុងពេលផ្សព្វផ្សាយខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងរូបនេះត្រូវបានគេមើលឃើញថា រូបលោកផ្ទាល់តែងតែមើលថែទាំលើ Zhao Liying យ៉ាងដិតដល់បំផុត។ ជាពិសេស អ្នកទាំងពីរក៏លួចនិយាយជាលក្ខណៈឯកជន នៅពីក្រោយឆាកផងដែរ។

អ្វីដែលកាន់តែចៃដន្យនោះគឺថា ថ្មីៗនេះអ្នកដឹកនាំវ័យ៤៣ឆ្នាំ មិនសូវសកម្មនៅលើបណ្ដាញសង្គមដូចមុនឡើយ ហើយថែមទាំងកាត់បន្ថយភាពញឹកញាប់នៃការបង្ហាញមុខជាសាធារណៈទៀតផង។ មនុស្សជាច្រើនបានធ្វើការប៉ានស្មានថា គាត់មិនចង់ឲ្យជីវិតឯកជនរបស់គាត់ត្រូវបានពិនិត្យ។ ក្រៅពីនេះ ក៏មានមតិថា ភាពស្និទ្ធស្នាលរបស់ Zhao Liying ជាមួយនាយក Zhao Deyin គឺជារឿងធម្មតា អ្នកទាំងពីរតែងតែផ្លាស់ប្តូរព័ត៌មានគ្នា ព្រោះតែបញ្ហាការងារតែប៉ុណ្ណោះ។ យ៉ាងណា ប្រឈមនឹងពាក្យចចាមអារ៉ាមស្នេហាកាន់តែផ្ទុះឡើង ភាគីរបស់តារាស្រី នៅមិនទាន់ផ្តល់ការឆ្លើយតបជាផ្លូវការនៅឡើយទេ។
Zhao Liying ធ្លាប់រៀបការជាមួយតារាសម្តែង Feng Shaofeng។ គូស្នេហ៍មួយគូនេះបានប្រកាសរៀបការក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបានរួមសម្តែងក្នុងរឿង «The Story of Minglan» ។
មកដល់ខែមេសា ឆ្នាំ២០២១ តារាល្បីទាំងពីរបានប្រកាសថាពួកគេបានលែងលះគ្នាជាផ្លូវការហើយ។ អតីតគូស្បាមីភរិយានឹងចែករំលែកទំនួលខុសត្រូវក្នុងការចិញ្ចឹមកូនប្រុសរបស់ពួកគេ ហើយសង្ឃឹមថាទស្សនិកជននឹងមិនផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិ តដែលនឹងធ្វើឲ្យប៉ះពាល់ដល់កូនប្រុសរបស់ពួកគេ និងសាច់ញាតិផ្សេងទៀត។
បច្ចុប្បន្នអាជីពរបស់តួស្រីចិនកំពុងមានការកើនឡើង។ នាងបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង Top 20 Weibo Quality Stars នៃឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤ ។
មិនត្រឹមតែប៉ុណ្ណោះ រូបសម្រស់ក៏ស្ថិតក្នុងកំពូលតារាទាំង ១០ ដែលមានតម្លៃពាណិជ្ជកម្មខ្ពស់ជាងគេក្នុងវិស័យសិល្បៈ។ Sina បានអធិប្បាយថា Zhao Liying គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនទាន់ការផង អតីតស្វាមីសាន់ឆាយ និងប្រពន្ធថ្មី បង្អួតវីឡាប្រណីត ជាទ្រនំសុខសាន្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


