ជីវិតកម្សាន្ដ
Zhao Liying និង Feng Shaofeng ចែកវេនគ្នាមើលកូន ទោះលែងលះគ្នាមកយូរឆ្នាំក្ដី
បើទោះបីជាគូស្នេហ៍តារាចិន Zhao Liying និង Feng Shaofeng បានបែកបាក់គ្នាមកជិត៤ឆ្នាំហើយក្ដី និងបានបន្យល់ទុកនូវដំណក់ឈាមរួមគ្នា ក៏ប៉ុន្តែនៅក្នុងនាមជាឪពុកម្ដាយរបស់កូនប្រុសតែម្នាក់គត់ អ្នកទាំងពីរតែងតែផ្លាស់វេនគ្នាមើលថែកូន និងដើរតួជាគំរូនៃគ្រួសារដែលលែងលះគ្នា។

កាលពីថ្ងៃទី ១០ ខែមេសា អ្នកលេងអ៊ីនធឺណិតមួយចំនួនបានប្រទះឃើញតារាសម្ដែង Feng Shaofeng នាំកូនប្រុសអាយុ៥ឆ្នាំ ទៅកាន់មន្ទីរពេទ្យកុមារ Shanghai ដើម្បីព្យាបាល។ គេដឹងថា ក្មេងមានគ្រុនក្តៅ និងផ្តាសាយបន្តិច ប៉ុន្តែស្ថានភាពហាក់មិនធ្ងន់ធ្ងរពេកទេ ។ ក្រោយមកអតីតភរិយា Zhao Liying ក៏ប្រញាប់ទៅមន្ទីរពេទ្យដើម្បីតាមដានសុខភាពកូនប្រុស។ ពួកគេទាំងពីរនាក់បានចែករំលែកការងាររួមគ្នាដូចជា ចុះឈ្មោះពិនិត្យសុខភាព តម្រង់ជួរ និងធ្វើតេស្តឈាមដល់កុមារ។ បន្ទាប់ពីការពិនិត្យសុខភាពតារាស្រីបានយកកូនទៅផ្ទះ ចំណែកអតីតស្វាមីវិញ បែរេជាចាកចេញតែម្នាក់ឯងវិញ។
ទោះជាប្រកាសលែងលះគ្នាមកជាយូរមែនពិត ក៏ប៉ុន្តែតារាទាំងពីរដួងនេះ នៅតែទទួលខុសត្រូវលើការចិញ្ចឹមកូនរបស់ពួកគេ ក្នុងវិធីនាំកូនទៅជាមួយម្ដងម្នាក់ ដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យក្មេងដែលមានគ្រួសារបែកបាក់គ្នា។ ដែលនោះបង្ហាញថាទំនាក់ទំនងរវាងនាង និងគ្រួសារអតីតស្វាមីនៅតែល្អដដែល។
យាងណា នៅក្នុងកម្មវិធីទូរទស្សន៍មួយ នៅពេលដែលពិធីករបានសួរ Feng Shaofeng ថា លោកមានគម្រោងស្វែងរកម្តាយចុងសម្រាប់កូនដែរឬទេ តារាសម្ដែងប្រុសបាននិយាយថា ម្តាយតែមួយគត់របស់កូនរបស់គាត់ គឺមានតែ Zhao Liying ម្នាក់គត់ ។
ភ្លាមៗនោះដែរ អ្នកគាំទ្របញ្ចេញមតិលើតារាចិនទាំងពីរដួងថា ថ្វីដ្បិតតែលែងជំពាក់ចំណងជាមួយគ្នា ប៉ុន្តែពួកគេនៅតែដើរតួនាទីក្នុងនាមជាឪពុកម្តាយគំរូដល់កូន។ ទោះបីជាមិនមានមានអារម្មណ៍ចំពោះគ្នាដូចមុនក៏ដោយ ក៏អ្នកទាំងពីរនៅតែគោរពគ្នាទៅវិញទៅមក និងខិតខំប្រឹងប្រែងថែរក្សា និងចិញ្ចឹមកូនជាមួយគ្នាដោយមិនមានការខឹងស្អប់ឡើយ។

យ៉ាងណា ក្រោយការលែងលះ អាជីពនិងកេរ្តិ៍ឈ្មោះរបស់តារាស្រ័យវ័យ៣៧ឆ្នាំកាន់តែកើនឡើង។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុង Top 20 Weibo Quality Stars កាលពីឆ្នាំ ២០២៤។ បញ្ជីនេះត្រូវបានបង្កើតឡើងដោយសិល្បករដែលមានជំនាញសម្ដែងល្អ កេរ្តិ៍ឈ្មោះដែលបានកសាងឡើងក្នុងរយៈពេលជាច្រើនឆ្នាំ និងតារាដែលស្នាដៃរបស់ពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២៤ ។
មិនត្រឹមតែប៉ុណ្ណោះ រូបសម្រស់ក៏ស្ថិតក្នុងកំពូលតារាទាំង ១០ ដែលមានតម្លៃពាណិជ្ជកម្មខ្ពស់ជាងគេក្នុងវិស័យសិល្បៈចិនផងដែរ។ សារព័ត៌មានកម្សាន្ត Sina បានអធិប្បាយថាតួឯកស្រីក្នុងរឿង «The Legend of Shen Li» គឺជាតារាដ៏កម្រក្នុងវិស័យសិល្បៈចិន ដែលមានសមត្ថភាពសម្ដែង ឈ្នះពានរង្វាន់ធំៗជាច្រើន និងមានអ្នកគាំទ្រច្រើន ដែលតែងតែគាំទ្រនាងមករហូត។ ចំណែកឯអតីតស្វាមីវិញ អាជីពរបស់លោកមិនសូវល្បីជាងអតីតភរិយាប៉ុន្មានទេ ប៉ុន្តែតារាប្រុសនៅតែបន្តប្រឡូកក្នុងវិស័យសិល្បៈ ខណៈកំពុងអភិវឌ្ឍមុខជំនួញគ្រួសារឲ្យឈានទៅមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាឆ្នើមតៃវ៉ាន់ Ning Chang ខាតឡុងចុងអស់រាប់លានដុល្លារ ពេលផ្សារហ៊ុនធ្លាក់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


