ជីវិតកម្សាន្ដ
ទីបំផុត Zhao Liying ឈ្នះពាក្យប្ដឹងប្រឆាំងអ្នកគាំទ្រ
តារាសម្តែងស្រី Zhao Liying បានជាប់ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ និងការរិះគន់ដោយគ្មានមូលដ្ឋាននៅលើ Weibo និង Douyin នៅពេលដែលគណនីជាច្រើនបានទាញយកប្រយោជន៍ពីរូបភាពរបស់នាង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ថែមទាំងប្រឌិតវាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង។

យោងតាមព័ត៌មានពីតុលាការចិន កាលពីពេលថ្មីៗនេះ Zhao Liying បានធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃបណ្តឹងរបស់នាងប្រឆាំងនឹងជនជាប់ចោទជាបន្តបន្ទាប់រួមមានៈ Guangzhou Hemu Shiguang Biotechnology Service Co., Ltd., Bai Mou Mou, Zhao Mou Mou, Guangzhou Hemu Biotechnology Co., Ltd. និង Guangdong Shangye Blue Whale Film and Television Culture Media Co., Ltd.។
បណ្ដឹងនេះជាប់ពាក់ព័ន្ធនឹងជម្លោះលើសិទ្ធិផ្ទាល់ខ្លួន ជាពិសេសការប្រើប្រាស់រូបភាព និងព័ត៌មានមិនពិតអំពីតារាស្រី ដោយស្ថាប័ន និងបុគ្គលជាច្រើន ដើម្បីកេងចំណេញផ្នែកពាណិជ្ជកម្ម និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាង។
យោងតាមសាលក្រមចុងក្រោយនេះ ជនជាប់ចោទមួយចំនួនត្រូវបានតុលាការចុះបញ្ជីថាជា កូនបំណុលទុច្ចរិត សម្រាប់ការខកខានដោយចេតនាក្នុងការបំពេញកាតព្វកិច្ចសំណង ទោះបីជាមានសមត្ថភាពហិរញ្ញវត្ថុក៏ដោយ។ នេះជាវិធានការដ៏រឹងមាំរបស់តុលាការក្នុងការទប់ស្កាត់ទង្វើគេចវេះពីការអនុវត្តន៍សាលក្រម ហើយក៏ជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជំនះរបស់តារាស្រីវ័យ៣៧ឆ្នាំក្នុងសមរភូមិផ្លូវច្បាប់ផងដែរ។
យ៉ាងណា តំណាងរបស់តារាស្រីរូបនេះក៏បានដាក់ពាក្យស្នើសុំកំណត់ការចំណាយហួសហេតុប្រឆាំងនឹងចុងចោទ រួមទាំងអាជីវកម្ម និងបុគ្គលផងដែរ។ ចំនួនទឹកប្រាក់សរុបនៃសំណងជាកាតព្វកិច្ចលើសពី ៥០០,០០០យន់ ដែលជាចំនួនគ្រប់គ្រាន់ដើម្បីរារាំងអ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះដោយចេតនា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ទិន្នន័យ៖ Bang Si-hyuk មានទ្រព្យស្តុកស្តម្ភក្នុងចំណោមស្ថាបនិកក្រុមហ៊ុនដែលចុះបញ្ជី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


