ជីវិតកម្សាន្ដ
មិនទាន់ការផង អតីតស្វាមីសាន់ឆាយ និងប្រពន្ធថ្មី បង្អួតវីឡាប្រណីត ជាទ្រនំសុខសាន្ត
ម្តាយរបស់ពាណិជ្ជករចិន លោក Wang Xiaofei ដែលជាអតីតស្វាមីរបស់តារាសម្តែងតៃវ៉ាន់ Barbie Hsu ឬតួ«សាន់ឆាយ» ដ៏ល្បីល្បាយក្នុងទសវត្សរ៍២០០០ បានចែករំលែករូបភាពនៃវីឡាប្រណីតរបស់កូនប្រុស ដែលគ្រោងនឹងរស់នៅជាមួយប្រពន្ធថ្មីថ្មោង នាង Mandy Ma នាពេលខាងមុខ បន្ទាបពីពិធីមង្គលការអ្នកទាំងពីររួចរាល់។

ដោយដកស្រង់ពីភ្នាកងារកម្សាន្ត QQ Znews លោកស្រី Zhang Lan ដែលជាអតីតម្ដាយក្មេកសាន់ឆាយ បានបង្ហោះរូបភាពនៃវីឡាទំនើបមួយលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ កាលពីថ្ងៃសៅរ៍។ យោងតាមប្រភពជិតស្និទ្ធនឹងគ្រួសារត្រកូល Wang បានឲ្យដឹងថា វីឡាដែលស្ថិតនៅក្នុងតំបន់ស្ងាត់មួយ អាចនឹងបញ្ចប់មុនពិធីមង្គលការរបស់គូស្នេហ៍ថ្មីថ្មោង ដែលគ្រោងធ្វើនៅថ្ងៃទី ១៧ខែឧសភា ក្នុងទីក្រុងប៉េកាំង។
លើសពីនេះ វីឡាដ៏ល្អនិងប្រណីតមួយនេះត្រូវបានគេដឹងថា សុទ្ធសឹងតែជាស្នាដៃរចនារបស់អ្នកជំនួញវ័យ៤៣ឆ្នាំដោយខ្លួនឯង គាត់បានបង្កើតផ្នែកខាងក្រៅដ៏ធំទូលាយជាមួយនឹងទីធ្លាដ៏ខៀវស្រងាត់ ព្រមទាំងស្រះដ៏ធំមួយសម្រាប់ចិញ្ចឹមត្រី។ ចំនុចសំខាន់នៃអចលនទ្រព្យ គឺបន្ទប់ពីរដែលគាត់បានរចនាជាពិសេសសម្រាប់កូនៗរបស់គាត់ ជាមួយប្រពន្ធមុន។
ប្រភពដដែលក៏បានបញ្ជាក់ដែរថា មិត្តជិតស្និទ្ធរបស់ Wang Xiaofei សុទ្ធតែបានទទួលការអញ្ជើញឲ្យចូលរួមពិធីមង្គលការមួយនេះ។ យ៉ាងណា លោកគ្រោងនឹងរៀបចំពិធីឯកជនតូចមួយ ដោយមានតែក្រុមគ្រួសារនិងមិត្តភ័ក្ដិជិតស្និទ្ធប៉ុណ្ណោះដែលនឹងចូលរួម។ បន្ទាប់ពីរៀបការរួច អ្នកជំនួញចិននិងភរិយាវ័យក្មេង មានគម្រោងទៅតាំងលំនៅក្នុងទីក្រុងប៉េកាំង ជាមួយកូនៗទាំងពីររបស់លោកផងដែរ។
ទោះជាយ៉ាងណា មុនពេលរៀបមង្គលការជាមួយភរិយាថ្មីនោះ លោក Wang Xiaofei ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ កាលពីឆ្នាំ២០១១ជាមួយ Barbie Hsu ប៉ុន្តែពួកគេបានលែងលះគ្នានៅឆ្នាំ ២០២១ ដោយលើកឡើងពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។
បន្ទាប់ពីការបែកគ្នារបស់ពួកគេ តួសាន់ឆាយ បានចាប់ផ្ដើមទំនាក់ទំនងឡើងវិញជាមួយអតីតមិត្តប្រុសរបស់នាង ដែលជាតន្ត្រីករកូរ៉េខាងត្បូងគឺ លោក DJ Koo មានអាយុ ៥៥ឆ្នាំ និងសម្រេចចូលរោងជ័យជាមួយគ្នា ក្នុងខែកុម្ភៈឆ្នាំ ២០២២។
ក្រោយមក ទើបលោក Wang Xiaofei បានប្រកាសដំណឹងមួយថា លោកនឹងមិត្តស្រីបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ នាង Mandy Ma ដែលជាស្ត្រីជំនួញអាយុ ២៦ឆ្នាំ និងជាអ្នកមានឥទ្ធិពលលើអ៊ីនធឺណិតនៅក្នុងខែឧសភា ឆ្នាំ ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបផ្ទុះល្បីថា ឈិន ឡុង មានកូនម្នាក់ទៀតជាមួយប្រពន្ធមុន ប៉ុន្តែរក្សាអាថ៌កំបាំងនេះអស់៣០ឆ្នាំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


