បច្ចេកវិទ្យា
របៀបបញ្ជូនឯកសារតាម Zoom មិនថា File ស្ថិតក្នុងម៉ាស៊ីនឬក្នុងពពក
ត្រូវការចែករំលែកឯកសារកំឡុងពេលការប្រជុំតាមកម្មវិធី Zoom ហើយមិនសូវស្ទាត់ ?
ជាការពិតយើងទទួលស្គាល់ថា ការប្រជុំតាមអ៊ិនធើណេតដូចជាការប្រតិបត្តិតាមរយៈបណ្តាញ Zoom អាចធ្វើឲ្យមានការពិបាកក្នុងការចែករំលែកឯកសារ ហើយរហូតដល់ពេលនេះ នៅតែមានមនុស្សមិនទុកចិត្តលើការបញ្ជូនរបស់ពួកគេទៅកាន់មេដឹកនាំឬក្រុមការងារ។

ខាងក្រោមនេះជារបៀបធ្វើឲ្យការបញ្ជូនងាយស្រួល មិនថាឯកសារស្ថិតនៅលើម៉ាស៊ីនឬក្នុងពពក ដោយគ្រាន់តែ៖
ជាសំណាងល្អ KPT រកឃើញវិធីងាយស្រួលក្នុងការចែករំលែកឯកសារជាមួយអ្នកចូលរួមប្រជុំមិនថាពួកគេនៅក្នុងអង្គការឬនៅខាងក្រៅអង្គភាព ដោយត្រូវប្រាកដថាកុំព្យូទ័ររបស់យើងមានមីក្រូហ្វូននិងកាមេរ៉ាដើម្បីអាចប្រើ ហើយពង្រីកវាឲ្យធំ។ Zoom ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ឥតគិតថ្លៃ ទោះបីជាអ្នកប្រើប្រាស់កម្មធី Window ក៏ដោយ។
នៅពេលកំពុងប្រជុំ សូមពង្រីករកមើលប៊ូតុងជជែកនៅផ្នែកខាងក្រោមបន្ទាប់មក ចុចលើវា ហើយយើងនឹងឃើញអេក្រង់បង្ហាញនូវប៊ូតុង chat window សម្រាប់ទំនាក់ទំនងនៅផ្នែកខាងស្កាំនៃអេក្រង់របស់យើង។ រកមើលនៅផ្នែកខាងក្រោមស្តាំដៃសម្រាប់ប៊ូតុងឯកសារ បន្ទាប់មកចុចលើវា ហើយយើងនឹងអាចបន្ថែមឯកសារពីសេវាកម្មពពកដូចជា Google Drive ឬ Dropbox ឬចែករំលែកឯកសារដែលរក្សាទុកក្នុងមូលដ្ឋាន កុំព្យូទ័រយើងផងដែរ ។
នៅពេលដែលយើងបើកមើលឯកសារដែលចង់ចែករំលែក អាចចុចលើវា ហើយធ្វើតាមការណែនាំនៅលើ Screen នោះ ដើម្បីចែករំលែកចេញ ចំណែកឯកសារយើងនោះឯង នឹងបង្ហាញនៅក្នុង Window ពិភាក្សានោះ ដូចឆាតឬសារផ្ញើចូលដែរ។
អ្នកចូលរួមផ្សេងៗទៀត អាចចុចលើតំណដើម្បីទាញយកឯកសារឬបើកមើលបាននៅក្នុងក្នុងពពកដែលផ្ទុក ។
ប្រែសម្រួល៖សុភា
ប្រភព៖techrepublic
ចុចអាន៖ឆ្នាំ ២០២០ ទៅហើយ មនុស្សជាច្រើននៅតែពេញនិយមប្រើលេខសម្ងាត់ 123456
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


