Connect with us

បច្ចេកវិទ្យា

ជំនាញ​ទីផ្សារ​ឌីជីថល៖ ផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​មិន​ចាយ​លុយ Boost

បានផុស

នៅ

ជា​រៀងរាល់ថ្ងៃ មាន​អត្ថបទ​ប្រមាណ​ជាង​មួយ​លាន ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ អ៊ីនធឺណិត។ Google រកឃើញថា ៧៥ ភាគរយ នៃ​ការ​ចុះ​ផ្សាយ លើ​ប្លក់​ពុំ​មាន​បណ្ដាញ​ភ្ជាប់​ទៅ​ដល់​អ្នក​ដែល​ត្រូវការ​មើល​ទេ ហើយ​ច្រើន​ជាង​ពាក់​កណ្ដាល​ទៀត ដែល​មិន​ធ្លាប់​ស៊ែរ​បន្ត​ទៅ​លើ​ហ្វេសប៊ុក​ឬ​ហ្វេសប៊ុក​មិន​បញ្ជូន​ចេញ​ឲ្យ។

ស្ដាប់​ទៅ​ដូចជា​មនុស្ស​ភាគច្រើន​កំពុង​បាន​និង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ពួកគេ ទាំង​លើ​ការ​ចំណាយ​ផលិត​មាតិកា​ខ្សោយៗ ឬ​ផលិតល្អដែរ តែមិនបាន​បញ្ជូន​ចេញ​ទូលំទូលាយ។

របៀបប្រើឧបករណ៍ឌីជីថលបញ្ជូនមាតិកាកើនចំនួនអតិថិជនដោយ​មិន​អាច​ប្រកែក​បាន គ្រប់តែគ្នា ត្រូវតែមានឧបករណ៍ទីផ្សារឌីជីថលដើម្បីជួយ​ឲ្យ​រីកចម្រើន​ព្រោះ​ថា​បណ្តា អ្នក​ទីផ្សារឌីជីថលសព្វថ្ងៃ​រស់នៅ​និង​ស្លាប់​ដោយ​ឧបករណ៍​ដែល​គេ​ប្រើ។ មិនថា​យើង​កំពុង​ជីក​រកទិន្នន័យឬ​កែសម្រួល​វត្តមាន​បណ្ដាញ​សង្គម​របស់​យើង បើពឹងផ្អែកលើ​ឧបករណ៍​ទីផ្សារឌីជីថល​ត្រឹមត្រូវ មានន័យថា សន្សំសំចៃ ពេលវេលានិងរក្សាអនាម័យ​ (ក្រេឌីត) របស់​យើង។ ហេតុអ្វីក្រេឌីតសំខាន់? ព្រោះថ្ងៃណាមួយ​យើងនឹងត្រូវ​ Google ដាក់​ទណ្ឌកម្ម​រហូត​បិទ​ចោល ដោយសារ​គំនិត ចម្លង រូបលួចបន្លំ និងច្រើនទៀត ដែលជាច្បាប់ដ៏​តឹងរ៉ឹង​លើ​អនឡាញ។

បញ្ជី​ឧបករណ៍​ដែល​មាន​តម្លៃសម្រាប់អ្នកទីផ្សារ​ប្រើប្រាស់​មាន​ប្រសិទ្ធភាព​លើ​អនឡាញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រុម​អ្នក​ធ្វើ​ទីផ្សារ​ទាំងអស់​នាពេល​ឥឡូវ កំពុង​រៀនដូចតែយើងដែរទេ សំខាន់​ឌីជីថល​ជា​របត់​ថ្មី តើអ្នកណាម្នាក់អាចមាន​បទពិសោធន៍ខ្ពស់ជាអ្នកណាទៅ? ឧបករណ៍​នានា​លើ​ទីផ្សារ​ រួមមាន SEO និ ង​ទិន្នន័យ​អនឡាញ​ដទៃ ត្រូវបាន​បង្កើត​ឡើងពេលដែល​យើងដឹងស្មើៗ​គ្នាទេ ខុសត្រង់ អ្នក​ខ្លះ​ចង់ប្រើវិធីត្រឹមត្រូវ​ដោយការរៀន​បណ្ដើរ​ ធ្វើបណ្ដើរ អ្នកខ្លះ​ចង់​ឆាប់​ជោគជ័យ​ដោយ​លួចបន្លំ។

ប្រសិន​បើ​យើង​ជា​អ្នកទីផ្សារ​ស្ថិតនៅ​លើ​ក្រុមហ៊ុន​ទំហំ​តូច កម្រិត​សហគ្រាស​យើង​អាច​សាក​ធ្វើ​ខ្លួនឯង​ មិន​ចាំបាច់​ទិញ​គេ​ឬប្រើ​អ្នក​ជំនាញ​ទេ។

ឧបករណ៍​ទីផ្សារឌីជីថល​ដែល​ងាយ​ប្រើ​និង​រៀន​បាន​រហ័ស​តាម​ការ​អនុវត្ត​គឺ៖
ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សរីរាង្គ(មិនBoost)

គិត​ត្រឹម​ខែ​កញ្ញា​ឆ្នាំ ២០១៧ ហ្វេសប៊ុកមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ២ ពាន់លាន​នាក់​ធ្វីតធ័រមាន ៣២០ លាននាក់​ហើយ Instagram មាន​ជាង ៧០០ លាននាក់។ ដោយ​មាន​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ច្រើន​ក្នុង​បណ្ដាញ​នេះ ទាំង​បី​ខាងលើ​បាន​ក្លាយ​ជា​បណ្ដាញ​ដ៏​សំខាន់​បំផុត​សម្រាប់​​យីហោ​នានា​ផ្សព្វផ្សាយ​ផលិតផល​និង​សេវាកម្ម​ខ្លួន។  នោះ​ហើយ​ជា​មូលហេតុ​ដែល​ឧបករណ៍​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​ក្លាយ​ជា​គំរូ​និង​តម្រូវការ​សម្រាប់​ទាំង​ក្រុមហ៊ុន​ធំ​ទាំង​តូច។

នៅ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មាន​ការ​វិវត្ត​រហ័ស​ដូច្នេះ ការរំពឹងទុក​របស់​អតិថិជន​ទាក់ទង​នឹង​តម្លាភាព​ភាព​ត្រឹមត្រូវ និងការតភ្ជាប់ម៉ាកប្រេននានាមកក្នុងជីវិត​ពួកគេគឺ​ជិតស្និទ្ធ។

ពួកគេ​ផ្ដោត​ធ្ងន់​លើ​មាតិកា​អន្តរកម្ម​ដែល​ ទាន់សម័យ​និង​ច្បាស់លាស់​ឧទាហរណ៍ បើអ្នកលក់ម្ហូបបញ្ចុះតម្លៃ២០ភាគរយកុំនិយាយបែបនេះ​ហើយពេលគេចូលទៅ​ចុះ​តែ​មួយ​មុខ​ណា​ដែល​គេ​មិន​ចង់ទិញ ហើយមុខផ្សេងទៀតគិតពេញធម្មតា នេះមិនអាច​ទៅ​រួច​លើ​អនឡាញទេ។

និយាយអំពីការ​ផ្សាយ​ទំនិញ​ ផលិតផល​ឬសេវាកម្ម ដែល​មិនចង់បង់ប្រាក់Boost​យើងត្រូវការ​មនុស្ស​ដែលគេចូលចិត្ត​ច្រើនម​កនិយាយជំនួស ឬ ត្រូវការ​ឃ្លីប​ដែល​ល្អ​មើល​មក​ឱ្យ​អ្នក​មើល​ចូលចិត្ត​ជួយស៊ែរ ចំណែក​ការប្រើអក្សរច្រើន ឬ និយាយ​បែបផ្លូវការ​ទំនងជាមិនត្រូវនឹងមាតិកា​ផ្សាយ​ហ្វ្រី​ឡើយ។

ដូច្នេះ​អ្វី​ដែល​ជា​គន្លឹះ​ដើម្បី​ឲ្យ​មាតិកា​ត្រូវ​បាន​មើល​ឃើញ​ដោយ​មនុស្ស​គោលដៅ?

ឥឡូវនេះ​ហ្វេសប៊ុក​ស្ទើរតែ​លែង​ជា​បណ្ដាញ​រាប់អាន​ស្មោះ​ តែ​ជា​ការ​ចំណាយ​សម្រាប់​អាជីវកម្ម។ ជាមួយ​នឹង​អាជីវកម្ម​ខ្នាត​​តូច​ដែល​សកម្ម​ជាង ៥០ លាន​តួលេខ​នៅ​លើ​ហ្វេសប៊ុក មាន​៧៥ ភាគរយនៃម៉ាកទាំងនោះ​ដែល​នឹង​ចំណាយលុយ​ដើម្បីផ្សព្វផ្សាយ Boost។

ការ​សម្រេចចិត្ត​ថា គួរ​តែមិនBoost ហើយ​ធានាបាននូវភាពជោគជ័យអតិបរមា គឺ​ដោយ​ពឹងផ្អែក​លើ​ចំនួន​មាតិកាដើម(Original)យទាក់ទាញអារម្មណ៍ ដែលយ៉ាងហោចណាស់​គួរ​មាន​ផលិត​ឡើង​មួយ​ដង​ក្នុង​មួយ​សប្តាហ៍។ ការ​បញ្ចេញ​ទេពកោសល្យ​ពិតៗ និង​សម្ភាសន៍​ជីវិត​បុគ្គល​ដែល​មិន​ចាំបាច់​ត្រូវការ​boostទេ តែ​វា​នឹង​ដំណើរការ​យ៉ាង​ល្អ​ដោយសារ​មនុស្ស​ចូលចិត្ត​តែ​មាតិកា​ពិត​និង​មាន​លក្ខណៈ​ខុសប្លែក​ពី​មាតិកា​អ្នក​ផ្សេង។

ប្រសិន​បើ​ផុស​រូបថត ហេតុអ្វី​ត្រូវ​ពាក់អាវ ឬ​ឈរ​ស្ទីល​ដូច​អ្នកដទៃ ឬ​ចម្លង​តាម​ក្រុម​មនុស្ស​ល្បីៗ​បើ​គេ​ឃើញ​រួច​ម្ដង​ហើយ ​តើ​មាន​អ្នកណា​ចង់​មក​មើល​មាតិកា​យើង​ទៀត?

ប្រែសម្រួល៖ សុភា

ប្រភព CNBC/socialmediaexaminer

ចុចអាន៖អ្នក​ជំនាញស៉ើបដឹង​ការពិត រឿង​សារ​ចម្លែក​ភាសា​ចិន​​ លើ​កម្មវិធី WhatsApp

ចុចអាន៖សម័យ​មេរោគ គំនិត​ដែល​ធ្លាប់​មិន​ឲ្យ​តម្លៃ​លើ​បណ្ដាញ​បច្ចេកវិទ្យា​នឹង​ខកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម