បច្ចេកវិទ្យា
មកដឹងលក្ខណៈពិសេសរបស់ស៊េរីទូរស័ព្ទ iPhone 15 Pro
ក្រុមហ៊ុន Apple បានបញ្ចេញរូបរាងផលិតផលទូរស័ព្ទស៊េរី iPhone 15 Pro ជាផ្លូវការកាលពីថ្ងៃទី១២ ខែកញ្ញា ជាមួយនឹងការរចនាបន្ថែមថ្មីនូវមុខងារកាន់តែពិសេស និងអស្ចារ្សជាងមុន ។

iPhone 15 Pro គឺជាស៊េរីទូរស័ព្ទ iPhone ដំបូងបង្អស់ដែលប្រើ USB 3.6 សម្រាប់ល្បឿនផ្ទេរទិន្នន័យដ៏ច្រើន និងដំណើរការលឿនជាងមុនរហូតដល់ ២០ ដង ។ បន្ថែមពីនេះ វាបានប្តូរមកប្រើខ្សែសាកថ្ម USB Type-C ថ្មី ដោយអនុញ្ញាតឲ្យអ្នកប្រើ Mac ឬ iPad អាចប្រើខ្សែសាកដូចគ្នាបាន ។

iPhone 15 Pro រចនាឡើងជាមួយសំបកទីតានីញ៉ូមស្រាលជាងមុន ជាមួយនឹងសោភ័ណភាពធ្វើពីលោហធាតុ គែមរាងកោងថ្មី កញ្ចក់អេក្រង់ស្តើងជាងមុន ប្រព័ន្ធដំណើរការ A17 Pro ។
សម្រាប់កាមេរ៉ាវិញ ទូរស៏ព្ទ iPhone 15 Pro បំពាក់កាមេរ៉ាទំហំ 48MP ដែលមានប្រព័ន្ធ Sensor កាន់តែធំជាងមុន និងមានកាមេរ៉ា ultrawide 12MP មានផ្ទៃមុខកាត់ដល់ 120mm ដែលអាចពង្រីកចម្ងាយបានដល់គុណនឹង ៥ ដង ហើយអាចថតដល់កម្រិតកុនបាន (ProRes) 4K 60frame ។

ចំពោះ Action Button សងខាងវិញ ត្រូវបានផ្លាស់ប្តូរថ្មី ដោយផ្តល់មុខងារស្រដៀងគ្នានឹងប៊ូតុង Action របស់ Apple Watch Ultra ដែលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្ដូរមុខងារតាមបំណង ដូចជាការបើកដំណើរការកម្មវិធីកាមេរ៉ា ឬពិលជាដើម ។

ម៉ូដែល iPhone 15 Pro មានទាំងអស់ ៤ពណ៌ ដែលរួមមាន ទីតានីញ៉ូមខ្មៅ ទីតានីញ៉ូមពណ៌ស ទីតានីញ៉ូមពណ៌ខៀវ និងទីតានីញ៉ូមដើម ដែលមានតម្លៃចាប់ពី ៩៩៩ ដុល្លារសម្រាប់ 15 Pro ១២៨ GB និង 15 Pro Max តម្លៃ ១,១៩៩ ដុល្លារ ទំហំ ២៥៦ GB ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Apple
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


