ចរាចរណ៍
បុរសម្នាក់ ប្លោងបុកបង្គោលភ្លើងបាត់បង់ជីវិត ក្រោយត្រូវរថយន្តទើបតែចេញពីចូលរួមមង្គលការ បុកយ៉ាងពេញទំហឹង
បុរសម្នាក់ វ័យជាង ២០ ឆ្នាំ ត្រូវបានបាត់បង់ជីវិត ខណៈជិះម៉ូតូ ឆ្លងស្តុប ជា សុផារ៉ា ក៏មានរថយន្ត ១ គ្រឿង បើកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យប្លោងទៅបោកជាមួយបង្គោលភ្លើង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥ នាទីយប់ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅចំណុចស្តុប ជា សុផារ៉ា តាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេបានឃើញបុរសវ័យជាង ២០ ឆ្នាំ ម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក Zoomer X ពណ៌ទឹកក្រូចស ពាក់ស្លាកលេខ ក្រចេះ 1D-9646 បើកបរតាមបណ្ដោយផ្លូវលេខ ១៨០០ ខណៈមកដល់ចំណុចស្តុបកើតហេតុ ក៏មានរថយន្ត ១ គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AS- 4450 កំពុងបើកតាមបណ្ដោយផ្លូវលេខ ៥៩៨ ដែលទើបតែចេញពីហូបមង្គលការ បានជ្រុលទៅបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសរងគ្រោះ ប្លោងទៅបោកក្បាលជាមួយបង្គោលភ្លើង ស្លាប់តែម្តង។ ភ្លាមៗ សមត្ថកិច្ចកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងល្បាតតាមផ្លូវលេខ ៥៩៨ ក៏ប្រទះឃើញហេតុការណ៍ បានធ្វើការប្រដេញរថយន្តបង្កឃាត់បាននៅក្បែរស្តុប កាំកូស៊ីធី។ ស្របពេលនោះ សមត្ថកិច្ចបានឃាត់អ្នកបើករថយន្តបង្កបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ២ ដើម្បីសួរនាំ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកវាស់វែងយកម៉ូតូ និង រថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែក សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


