Connect with us

ចរាចរណ៍

យុវជនម្នាក់ អង្គុយលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនដាច់ខ្លួនជាពីរ

បានផុស

នៅ

យុវជន​ម្នាក់ ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​អង្គុយ​នៅ​លើ​ផ្លូវ​រថភ្លើង ត្រូវ​បាន​រថភ្លើង​បើក​បុក ហើយ​កិន បណ្ដាល​ឲ្យ​ដាច់​ខ្លួន​ជា​ពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃ​ទី ៧ ខែ​ធ្នូ ឆ្នាំ ២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ភូមិ​បុរី ១០០ ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួកគាត់​បាន​ឃើញ​រថភ្លើង​ខាងលើ ធ្វើដំណើរ​គោលដៅ​ឆ្ពោះ​ចូល​ទៅកាន់​កន្លែង​ចំណត។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឈប់​នៅ​ស្ងៀម មួយសន្ទុះ​ធំ ភ្លាមៗ ពួកគាត់​ឆ្ងល់​បាន​ដើរ​មក​មើល ចង់​ដឹង​ថា​ហេតុអ្វី​បាន​ឈប់ ទាំង​ដែល​មិន​ទាន់​ទៅ​ដល់​ចំណត។ ស្រប​ពេល​ប្រជាពលរដ្ឋ ដើរ​ទៅ​ដល់​ក្បែរ​ផ្លូវ​រថភ្លើង បែរជា​ប្រទះឃើញ សាក​សព​យុវជន​ម្នាក់ បាន​ដាច់​ខ្លួន​ជា ២ កំណាត់ ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោម​រថភ្លើង។

ក្រោយពេល​កើតហេតុ រថភ្លើង​បាន​ទាញ​យក​សព​ជនរងគ្រោះ​ចេញពី​ក្រោម​រថភ្លើង រួច​បើក​ចេញពី​កន្លែង​កើតហេតុ​ទៅ​ចំណត។ ចំណែក​ឯ​សព​ជនរងគ្រោះ​យក​ទៅ​តម្កល់​នៅ​វត្ត​ក្បែរ​នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​ស្វែងរក​សាច់ញាតិ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម