ចរាចរណ៍
រថយន្តសណ្តោងទូកុងតឺន័រ បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ៤កង់ រងការខូចខាត
រថយន្តសណ្តោងទូកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន ៤ កង់ រងការខូចខាតចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោងទូកុងតឺន័រមួយគ្រឿង ម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ3C-0635 ជារថយន្តរបស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបែកខ្ទាតចេញពីកន្លងជួរ ចំនួន៤កង់ ចំណែករថយន្តរងការខូចខាតដាច់កង់មុខទាំងពីរ រួមទាំងផ្នែកខាងមុខទៀតស្ទើរតែទាំងស្រុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបានចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋ៕
អត្ថបទ៖ សុខា
សូមចុចអាន៖
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



