Connect with us

ចរាចរណ៍

រថយន្ត Prius បុកម៉ូតូNex បណ្តាលឲ្យបុរស២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

បានផុស

នៅ

បុរស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូស្រាប់តែមានរថយន្ត Toyota Prius មួយគ្រឿងបានបុកពេញទំហឹង កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ សពបុរសរងគ្រោះទាំង២នាក់ខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប គ្នាធ្វើដំណើរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-5612 ធ្វើដំណើរបញ្ច្រាស់គ្នា ហើយបុកម៉ូតូជនរងគ្រោះពេញទំហឹង អូសទៅចញ្ចើមផ្លូវ រងការខូចខាតទាំងស្រុង  និង​បណ្ដាលឲ្យបុរស២នាក់ ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។ ដោយឡែករថយន្តបង្ក បានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ ចំងាយប្រហែល៥០ម៉ែត្រ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់យករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ចំណែកឯសពជនរងគ្រោះទាំង២ ត្រូវបានក្រុមគ្រូពេទ្យដឹក យកទៅតម្កល់ទុកនៅវត្តទឹកថ្លាបណ្ដោះអាសន្ន ដើម្បីទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ)៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៩ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៤ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៦ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៨ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម