ចរាចរណ៍
សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនបុរសម្នាក់ ដែលជាជនសង្ស័យករណីបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៣នាកទៀតរងរបួស ទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់ហើយ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបើកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ និង២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់នោះ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ។
គួររំលឹកថា មនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់រណូករណែលនៅតាមចិញ្ចើមផ្លូវ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងមនុស្សប្រុស-ស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗក្រោយមានបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្តធុនត្រាមួយគ្រឿង ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតបុករះ កាលពីវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅខាងលិចសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសជាអ្នកបើកបរ រថយន្តបង្កមានឈ្មោះ ហៃ វិចិត្ត្រា ភេទប្រុសអាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ សពជនរងគ្រោះទាំង ៣នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណនៅឡើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


