ចរាចរណ៍
សិស្សសាលាម្នាក់ស្លាប់ ខណៈពេលកំពុងជិះម៉ូតូទៅផ្ទះ ត្រូវរថយន្តធុនធំមួយគ្រឿងបុក
រថយន្ត HYUNDAI បានបុកជាមួយម៉ូតូ បណ្ដាលឲ្យសិស្សសាលាម្នាក់ស្លាប់ ពេលកំពុងចេញពីសាលារៀនទៅផ្ទះ នៅចំណុចភ្នំដាង លើផ្លូវជាតិលេខ ៧៨ ស្ថិតនៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក HYUNDAI ៥ តោន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-3641 (រថយន្តអង្កខ្មែររតនគិរី) បុកនឹងម៉ូតូម៉ាកWaveឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។


ភ្លាមនោះអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ រីឯជនរងគ្រោះឈ្មោះ លាវ សាយ ពិសិទ្ទ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ស្លាប់)។ គេឃើញម៉ូតូកៀបជាប់ពីក្រោមរថយន្តអូសចម្ងាយជាច្រើនម៉ែត្រ ក្រោយមកអ្នកបើកបររថយន្តបានគេចខ្លួនបាត់។

លោក ថេង ច័ន្ទធី អធិការនគរបាលស្រុកបរកែវ បានប្រាប់កម្ពុជាថ្មី ដឹងថា វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ដោយឡែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


