ចរាចរណ៍
រថយន្ដដឹកស្រូវមួយគ្រឿងក្រឡាប់ធ្លាក់ប្រឡាយទាំងព្រឹក
រថយន្តដឹកស្រូវធុនធំមួយគ្រឿងគាំងដៃចង្កូតពេលកំពុងបើកបរ ខណៈដល់ផ្លូវបត់ក៏ធ្លាក់ក្រឡាប់ចូលប្រឡាយទឹកទាំងព្រឹកនៅក្រុងដូនកែវ។

ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩និង៤៥នាទីព្រឹក ដោយរថយន្តភ្លៅ៥ ដឹកស្រូវមួយគ្រឿង បានក្រឡាប់ធ្លាក់ប្រឡាយ ស្ថិតនៅចំណុចផ្លូវវៀងក្រុងលេខ២១ កែងបែកជាបួន ភូមិតាឌូ និងប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលអ្នកបើកបរមានឈ្មោះ ញោម ជីវិន ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង។

តៃកុងរថយន្តបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីបែកទុយយោប្រេងដៃចង្កូតទើបធ្វើឱ្យគាំងចង្កូតបត់អត់កើត បញ្ជាលែងបានបណ្តាលឱ្យធ្លាក់ចុះដាំទីងចូលក្នុងទឹកតែម្តងទៅ។
ក្នុងហេតុការណ៍នេះដែរ តៃកុងរថយន្តគឺមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ គឺរងរបួសស្រាល ហើយក៏មិនបណ្តាលឱ្យពលរដ្ឋជិតខាងរងគ្រោះដែរ គឺមានតែស្រូវនិងរថយន្តប៉ុណ្ណោះដែលធ្លាក់ទឹករងការខូចខាត៕
អត្ថបទ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ