Connect with us

ចរាចរណ៍

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ក្រោយមានការបង្ហោះតាមរយៈបណ្តាញសង្គមពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងកង់បី បណ្តាលអោយរងរបួសធ្ងន់ និងបានបាត់បង់ជីវិតនៅពេលបញ្ជូនបន្តព្យាបាលនៅប្រទេសវៀតណាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមុខបំភ្លឺពីករណីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអោយដឹងថា ចំពោះជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវរួចហើយ ទន្ទឹមនោះអ្នកបើកកង់បីក៏ត្រូវបានលោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែទី១ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៤មកម៉្លេះ។ ជាមួយគ្នានឹងការឆ្លើយបំភ្លឺនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យកុំមានការយល់ច្រលំទៅលើកងកម្លាំង តាមរយៈការបង្ហោះលើបណ្តាញសង្គមដែលមិនមានមូលដ្ឋានបញ្ជាក់ច្បាស់លាស់ណាមួយនោះឡើយ។

សូមជម្រាបថា តាមការរៀបពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lim Lim បានបង្ហោះលើបណ្តាញសង្គមជាមួយខ្លឹមសារ​យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាប្អូនស្រី បងស្រី ហូ សាលីន ដែរបងស្រី ហូ សាលីន បម្រើការងារនៅមន្ទីរពេទ្យ នៅពេលចេញពីបំពេញការងារ ត្រលប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិត តែបើមើលតាមកាំមេរ៉ាសុវត្ថិភាពរបស់ផ្សារ ឬស្ថានីយ៍ប្រេងឥនន្ទៈ និងរោងចក្រ ខុសពីប៉ូលីសមូលដ្ឋានចុះវាស់វែង ជាក់ស្តែង ដែរគ្រោះថ្នាក់នេះស្ថិតនៅបណ្តោយផ្លូវទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែបើសំណុំរឿង កសាងរបស់ប៉ូលីសមូលដ្ឋាន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងរាធានីភ្នំពេញ ខុសដាច់ស្រឡាស់ ពីកាំមេរ៉ា សុវត្ថិភាព ក្នុងនាមខ្ញុំជាប្អូនស្រី ចង់រកយុត្តិធម៍ ជូនបងស្រី របស់ខ្ញុំ ដែរជួបរឿងអយុត្តិធម៍ ដែលបងស្រីស្រីរបស់ខ្ញុំ ជា ពេទ្យឆ្មបនៅមន្ទីពេទ្យរដ្ឋធំមួយនៅប្រទេសកម្ពុជាសូមបងប្អូនជួយស៊ែររកយុត្តិធម៍អោយបងស្រីខ្ញុំផង»។

គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០នឹង៤០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍ រវាងកង់បី ម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-2839 បើកបរដោយជនបង្ក និង ម៉ូតូម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GB-4785 បើកបរដោយឈ្មោះ ហូ សាលីន ភេទស្រី នៅចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បណ្តាលឱ្យអ្នកបើកបរ SCOOPY រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយត្រូវបានក្រុមគ្រួសារនាំចេញពីមន្ទីរពេទ្យកាល់ម៉ែតដឹកបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម នឹងបានបាត់បង់ជីវិតនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤តែម្តង។ ចំណែកអ្នកបើកបរកង់បី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុភ្លាមៗ ។

ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍បានចុះទៅវាស់នៅកន្លែងកើតហេតុ នឹង បាននាំជនបង្កបើកកង់បី មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម១៩ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម