ចរាចរណ៍
បុរសម្នាក់ បើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវទៅមុខលែងរួច
បុរសម្នាក់ បានបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងរថយន្ត និងរបាំងថ្ម ទាំងកណ្ដាលអធ្រាត្រ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ តាមបណ្ដោយផ្លូវលេខ ១៨២ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុរសម្ចាស់រថយន្តខាងលើ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្ត Mazda BT-50 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BP.5246 តាមបណ្ដោយផ្លូវលេខ ១៨២ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ គាត់ក៏បានជ្រុះទូរស័ព្ទដៃទៅក្រោម ក៏ធ្វើសកម្មភាពឱនរើសទូរស័ព្ទនោះ បណ្ដាលឲ្យរេចង្កូតរថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទាំងកំរោលតែម្ដង។

ក្នុងហេតុការណ៍ខាងលើនេះបានបណ្ដាលឲ្យរថយន្តបង្ករងការខូចខាតផ្នែកខាងមុខ និងគាបជាប់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវ មិនបានរងការខូចខាតធ្ងន់ធ្ងរនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី ១ បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់នាពេលក្រោយ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


