ចរាចរណ៍
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
ស្ត្រីម្នាក់ ជិះម៉ូតូលឿន ឡើងវ៉ារថយន្តមិនទាន់ផុត ជ្រុលទៅទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់ ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ និង ៣៥ នាទី ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ក្នុងទីក្រុងកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពមានឈ្មោះ ឆន សុខលី ភេទស្រី ជនជាតិខ្មែរ មុខរបរបុគ្គលិកធ្វើការនៅក្រុមហ៊ុន យី ដា មីនូហ្វេកធឺរើ ខូ អិលធីឌី។

ប្រភពព័ត៌មានពីអ្នកធ្វើដំណើរបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-4555 ជិះក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើត គោលដៅចេញពីធ្វើការត្រឡប់ទៅផ្ទះនៅឯសង្កាត់ក្បាលកោះ។ ខណៈជិះមកដល់ចំណុចកើតហេតុ ស្ត្រីខាងលើ បានបន្ថែមល្បឿនឡើងវ៉ារថយន្ត ១ គ្រឿង មិនស្គាល់ម៉ាក ក៏វាក់អើជាមួយបុរសម្នាក់ជាអ្នកជិះកង់ហាត់ប្រាណដែលជិះលើផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលឲ្យទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់ភ្លាមៗ។ ចំណែកឯបុរសជាអ្នកជិះកង់ហាត់ប្រាណ គ្រាន់តែរបួសរលាត់ដៃជើងតែប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងគ្រោះថ្នាក់ រួចធ្វើការវាស់វែងយកម៉ូតូ និងកង់ ទៅរក្សាទុកនៅអធិការខណ្ឌច្បារអំពៅ រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពស្ត្រីរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ខ្លួនក្នុងសង្កាត់ក្បាលកោះ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


