Connect with us

ចរាចរណ៍

បុរសម្នាក់ បើកម៉ូតូលឿន បុកខឿនបង្កាន់ដៃស្ពាន ៧ មករា បាត់បង់ជីវិត

បានផុស

នៅ

បុរស​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន ផ្លូវ​ស្ងាត់ ជ្រុល​ទៅ​បុក​នឹង​ខឿន​បង្កាន់ដៃ​ស្ពាន​ទំនប់ ៧ មករា កាលពី​វេលា​ម៉ោង ១ និង ៤៥ នាទី ឈាន​ចូល​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ត្រង់​ចំណុច​ស្ពាន ៧ មករា កំពង់​ទួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​រងគ្រោះ​ឈ្មោះ អ៊ុន ចាន់ដាណា ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពោធិ​ដុះ ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង ម៉ាក​ហុងដា​ឌ្រីម​សង់ ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE-9350 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង រួច​បុក​ខឿន​បង្កាន់ដៃស្ពាន បណ្ដាល​ឲ្យ​អូស​ជាច្រើន​ម៉ែត្រ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ស្ទើរ​ទាំងស្រុង។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់មក​ក៏​មាន​ប្រជាពលរដ្ឋ​ឃើញ ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ពិនិត្យ​មើល​ឆែកឆេរ​លើ​ខ្លួន​របស់​សព ដោយ​ឃើញ​មាន​តែ​អត្តសញ្ញាណ​សម្គាល់​ខ្លួន​ប៉ុណ្ណោះ រួចហើយ​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​បន្ត។

បច្ចុប្បន្ន ម៉ូតូ​ជនរងគ្រោះ ត្រូវ​បាន​ខាង​ផ្នែក​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​ដង្កោ បណ្ដោះអាសន្ន។ ចំណែក​សព​រងគ្រោះ​វិញ សមត្ថកិច្ច​បាន​វេច​ខ្ចប់​លើក​ដាក់​លើ​រថយន្ត​មន្ទីរពេទ្យ​បង្អែក​កណ្តាល​ស្ទឹង រង់ចាំ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម