ចរាចរណ៍
ម៉ូតូ ២ គ្រឿង បុកគ្នា ស្លាប់ម្នាក់ និង របួសធ្ងន់ ២ នាក់
ម៉ូតូ ២ គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ ២ នាក់ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១ និង ០០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៥៨ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ។

សពជនរងគ្រោះមានឈ្មោះ ឃ្លឹម ភារុណ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាងកញ្ចក់ បច្ចុប្បន្នរស់នៅជិតផ្សារសាំហាន់ ខណ្ឌឫស្សីកែវ។ ស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូតែម្នាក់ឯង ម៉ាក Yamaha EXITER GP ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IT – 9011 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៨ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ ១ គ្រឿងទៀត ម៉ាកសង់ឌ្រីម ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1 KW- 6069 ជិះដោយយុវជន ២ នាក់ ធ្វើដំណើរតាមផ្លូវ ៥៨ ទិសដៅពីលិចមកកើត បញ្ច្រាសទិសគ្នា។ លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែម៉ូតូម៉ាក Yamaha EXITER GP រេចង្កូតជិះចូលគន្លងផ្លូវគេទៅបុកគ្នាពេញទំហឹង បណ្ដាលឱ្យម្ចាស់ខ្ទាតបោកក្បាលស្លាប់នឹងថ្នល់។ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ធ្ងរ ២ នាក់ ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យភ្លាមៗ ផងដែរ។ រីឯម៉ូតូទាំង ២ គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ប្រភពពីបងប្អូនជនរងគ្រោះបានបន្តប្រាប់ថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានមកហូបអីជួបជុំគ្នា និងហូបស្រាតិចតួចដែរ តែមិនគួរណាជួបរឿងបែបនេះសោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំណុចកើតហេតុទាក់ទងខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយកម៉ូតូទាំង ២ គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ជូនខាងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ សំណាង


-
ចរាចរណ៍១២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់