ចរាចរណ៍
បើករថយន្តលឿន ជ្រុលទៅបុករង្វង់មូលវិមានឯករាជ្យ រងការខូចខាត
ស្ត្រីម្នាក់ បើករថយន្តបុករង្វង់មូលវិមានឯករាជ្យ បណ្ដាលឲ្យរងការខូចខាត និងរថយន្តខ្ទេចមួយកំណាត់មុខ បន្តទៅលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៥០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីយុវជនម្នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញ រថយន្តម៉ាក FORD RANGER WILD TRACK ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BS-4833 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈបើកមកដល់ចំណុចទល់មុខហាងកាហ្វេអាម៉ាហ្សូន រថយន្តបានប៉ះកៀរម៉ូតូ ២ គ្រឿង បណ្ដាលឲ្យដួល រួចមិនព្រមឈប់ដោះស្រាយ ក៏បន្តបើកចេញពីទីតាំងកើតហេតុ។ ភ្លាមៗ នោះ ភាគីខាងម៉ូតូ ក៏នាំគ្នាដេញតាមរថយន្តរហូតដល់មហាវិថីព្រះនរោត្តម។ រថយន្តបើកគេចរហូត ជ្រុលទៅបុករង្វង់មូលវិមានឯករាជ្យ បង្កការខូចខាត តែមិនទាន់អស់ល្បឿន ក៏បើកទៅដល់ក្បែររបងវិទ្យាស្ថានជាតិអប់រំ ទើបអស់ល្បឿនមិនអាចបន្តដំណើរទៅមុខទៀតបាន។ ចំណែកអ្នកបើករថយន្តបង្កបានឡើងរថយន្តព្រុស ០១ គ្រឿងទៀត បើកចេញពីទីតាំងកើតហេតុ ដើម្បីទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងហៅជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


