ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍បើកបរដោយជនជាតិចិន បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់នៅខណ្ឌសែនសុខ
រថយន្តម៉ាក ALPHARD មួយគ្រឿងបេីកបរដោយជនជាតិចិន បេីកក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងម៉ាក ZOOMERX បណ្តាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ១០០៣ កែងផ្លូវបេតុងលេខ១៩៥៨ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាក ALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ កម្ពុជា H-C-SELA បេីកបរដោយជនជាតិចិន តាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុដែលជាចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាក ZOOMERX ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កំពង់ចាម 1R-3423 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៥៨ ក្នុងទិសដៅពីកេីតទៅលិច ក៏ត្រូវរថយន្តម៉ាក ALPHARD បុកពេញទំហឹងបណ្តាលឲ្យផ្លោងបោកទៅនឹងកញ្ចក់រថយន្តធ្លាក់មកលេីផ្លូវស្លាប់ទាំង២នាក់ ចំណែកម៉ូតូជនរងគ្រោះខ្ទាតច្រើនម៉ែត្រ។

ប្រភពដដែលបានបន្តទៀតថា ក្រោយគ្រោះថ្នាក់ភ្លាមៗ ជនជាតិជាច្រើននាក់ដែលជិះក្នុងរថយន្ដបានចុះពីរថយន្តហេីយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកប្រភពពីអ្នកស្គាល់ជនរងគ្រោះថា ពួកគេជាបុគ្គលិកហាងអាហារចិន នៅម្តុំផ្សារម៉ាក្រូ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន ហេីយពួកគាត់ទេីបមកពីដេីរលេង បន្ទាប់ពីចប់ម៉ោងការងារ។ អ្នកស្គាល់បានបញ្ជាក់ទៀតថា ជនរងគ្រោះជនជាតិចិន ជាចុងភៅ ហេីយជនរងគ្រោះជនជាតិខ្មែរ ជាបុគ្គលិក។

ក្រោយពេលកេីតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខបានទាក់ទងទៅជំនាញចរាចរណ៍នៃការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសពជនជាតិខ្មែរត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារដេីម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសពជនជនចិន ត្រូវមិត្តភក្តិជាតិចិនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកចិនវិញ៕
អត្ថបទ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


