ចរាចរណ៍
រថយន្តដឹកឥដ្ឋ ១ គ្រឿង បើកចុះស្ពានបាឡេដាច់ហ្វ្រាំងបុករះរថយន្ត ២ គ្រឿង រងការខូចខាតទាំងស្រុង
រថយន្តដឹកឥដ្ឋ ១ គ្រឿង បើកចុះស្ពានបាឡេដាច់ហ្វ្រាំងបុករះរថយន្ត ២ គ្រឿង បណ្ដាលឲ្យរងការខូចខាតទាំងស្រុង។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវចុះស្ពានបាឡេ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកឥដ្ឋ ១ គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1686 បើកឡើងស្ពានបាឡេ ទិសដៅពីកើតមកលិច ខណៈពេលចុះស្ពាន អ្នកបើករថយន្តបានជាន់ហ្វ្រាំង តែមិនស៊ី ក៏ជ្រុលទៅបុករះរថយន្ត ២ គ្រឿង ម៉ាក Masda CX5 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD- 8628 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបានបន្តរុញទៅបុករថយន្តដឹកទំនិញ ១ គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-6521 រងការខូចខាត តែសំណាងល្អមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះទាំង ២ គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាផងដែរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


