Connect with us

ចរាចរណ៍

ស្ត្រីម្នាក់ ឡើងមកពីខេត្តឲ្យកូនជូនទៅធ្វើធ្មេញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអាណោចអាធ័ម

បានផុស

នៅ

ស្ត្រី​ម្នាក់ ឡើង​មកពី​ខេត្ត ដើម្បី​ឲ្យ​កូន​ជូន​ទៅ​ធ្វើ​ធ្មេញ បែរជា​ត្រូវ​ម៉ូតូ​បើក​ផ្លូវ​ឡានពេទ្យ​បុក បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​ឡាន រួច​កិន​ពី​លើ​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ភ្លាមៗ នោះ រថយន្ត​បង្ក បាន​បើក​ចេញពី​ចំណុច​ទីតាំង​កន្លែង​កើតហេតុ​បាត់ស្រមោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ ថ្ងៃ​ទី ៨ ខែ​កញ្ញា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​កា​កាប​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​បើកបរ​ម៉ូតូ ១ គ្រឿង ម៉ាក Smash Revo ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1Q-0651 ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​បើកបរ​នៅ​ពីមុខ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​មួយ មិន​ចាំ​ឈ្មោះ ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ ១ គ្រឿង ម៉ាក HONDA ZOOMER-X ពាក់​ផ្លាក​លេខ ភ្នំពេញ 1FN-8811 ជិះ​គ្នា​ស្រីៗ ២ នាក់ បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ ភ្លាមៗ អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ជួយ​សង្គ្រោះ ដោយ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​តាម​កង់​បី តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ចំណែក​រថយន្ត​ដែល​កិន​នោះ​គឺ​ឃើញថា​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់ តែ​មិន​ចាំ​ឈ្មោះ ដោយសារ​កិន​ជនរងគ្រោះ ហើយ​បាន​បើក​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល។

ដោយឡែក​បើ​តាម​តាម​ការ​បញ្ជាក់​ពី​កូនស្រី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ម្ដាយ​(ជនរងគ្រោះ)​ឈ្មោះ ពៅ ហ៊ុន អាយុ​ជាង ៦០ ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ជ្រៃ ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​រក្សាទុក រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​ធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ចំណែក​ឯ​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម