ចរាចរណ៍
រថយន្ត ៣ គ្រឿង បុកគ្នា ចំណុចផ្លូវបំបែកជា ៤ នៅខណ្ឌឫស្សីកែវ
រថយន្ត ៣ គ្រឿង បុកគ្នា បន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងប្រមាណ ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ត្រង់ផ្លូវបំបែកជា ៤ ទល់មុខបុរី Phnom Penh City ផ្លូវក្រសួងដែនដីថ្មី កែងផ្លូវបេតុង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BU-3761 បើកដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវក្រសួងដែនដី ទិសដៅពីជើងទៅត្បូង។ នៅពេលឈប់ស្តុបទៅមុខ តែដោយឃើញភ្លើងអាទិភាព បានបន្តបើកទៅត្រង់។ នៅពេលនោះ មានបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក Defender ពណ៌ទឹកមាស ផ្លាកលេខ ភ្នំពេញ 2CH-5885 មកតាមផ្លូវបេតុង (អត់លេខ) ទិសដៅពីកើតទៅលិច បំពានស្តុប ជ្រុលទៅបុកជាមួយ Prius យ៉ាងពេញទំហឹង ធ្វើឲ្យ Prius ខ្ទាតទៅប៉ះរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ានដាយ ពណ៌ស ផ្លាកលេខ ភ្នំពេញ 3F-9754 ដែលបើកដោយបុរសម្នាក់ ធ្វើដំណើរនៅទិសដៅដូចគ្នា បណ្តាលឲ្យរថយន្ត ហ៊ីយ៉ានដាយ រងការខូចខាតធ្ងន់ ដោយកង់មុខទាំងសងខាងដាច់។



ក្នុងករណីនេះ បុរស និងស្ត្រី ជិះ Prius មាននារីម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯ Prius រងការខូចខាតចំហៀងមុខយ៉ាងដំណំ។ ចំណែករថយន្ត Defender របស់ជនជាតិចិន ក៏រងការខូចខាតផ្នែកខាងមុខ និងកង់មុខខាងឆ្វេង មិនអាចបើកបរបន្តបាន។ ទោះយ៉ាងណា គ្មានអ្នករងគ្រោះដល់ជីវិតនោះទេ។
ក្រោយពេលកើតហេតុ ដោយមិនទាន់មានដំណោះស្រាយ សមត្ថកិច្ចចរាចរណ៍ បានមកវាស់វែង និងយករថយន្តទាំងបីទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីបន្តទៀត៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


