សន្តិសុខសង្គម
ពលរដ្ឋនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា កំពុងរស់នៅជាមួយទឹកស្អុយចេញពីលូចូលផ្ទះ អាជ្ញាធរខណ្ឌថា ចៅសង្កាត់អត់រាយការណ៍មកទេ
ប្រជាពលរដ្ឋប្រមាណជាង៥០០គ្រួសារ រស់នៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងរស់នៅក្រោមក្លិនស្អុយ ខណៈផ្ទះសម្បែងពួកគាត់រងគ្រោះដោយជំនន់ទឹកភ្លៀងហើយពិសេសជាងនេះទឹកហូរចេញពីលូលិចលង់បន្ថែមទៀត។

ប្រជាពលរដ្ឋបាននិយាយថា ពួកគាត់រងគ្រោះដោយជំនន់ទឹកភ្លៀងថែមទាំងទឹកស្អុយច្រាលចេញពីប្រព័ន្ធលូបង្កឲ្យលិចលង់ផ្ទះសម្បែងប្រមាណជា១០ថ្ងៃមកហើយ តែពុំឃើញមានអាជ្ញាធរចុះទៅសាកសុខទុក្ខនោះទេ ព្រោះតំបន់នោះជះក្លិនស្អុយខ្លាំងពេក លំបាកដល់អាជ្ញាធរមិនអាចចុះសួរសុខទុក្ខតាមខ្នងផ្ទះ។ ពួកគាត់បន្ថែមថា ពួកគាត់រស់នៅជាមួយទឹកស្អុយយ៉ាងលំបាក ហើយពួកគាត់កំពុងព្រួយបារម្មណ៍ដោយសារខ្លាចមូសខ្លាខាំបង្កឲ្យក្លាយជាជំងឺគ្រុនឈាមយ៉ាងផុយស្រួយបំផុត។

ទាក់ទិននឹងករណីទឹកជំនន់រួមទាំងទឹកលូស្អុយនេះ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានប្រាប់ កម្ពុជាថ្មី ថា រឿងនេះគឺលោកស្រី ជួប សុីយ៉ុន ចៅសង្កាត់ព្រែកប្រាពុំទាន់ធ្វើរបាយការណ៍ជូនមករដ្ឋបាលខណ្ឌបានដឹងនោះទេ។ លោកនាយរងរដ្ឋបាលខណ្ឌបានបញ្ជាក់ទៀតថា រង់ចាំមើលថ្ងៃទី៩ខែតុលានេះ ក្រែងលោកស្រីចៅសង្កាត់គាត់ធ្វើរបាយការណ៍សុំកិច្ចអន្តរាគមន៍ដាក់ម៉ាសុីនបូមទឹកដូចរាល់ឆ្នាំ។

ប្រជាពលរដ្ឋបានសម្ដែងការខកចិត្តចំពោះអាជ្ញាធរដែលពុំបានចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋតាមខ្នងដូចពេលចុះទៅសុំឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគាត់៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


