Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្ន! ឥណ្ឌា រកឃើញស៊ីរ៉ូប៍ក្អក៣ប្រភេទ មានជាតិពុល បណ្តាលឲ្យកុមារខូចក្រលៀននិងស្លាប់

បានផុស

នៅ

ប្រទេសឥណ្ឌា បានប្រកាសថា ស៊ីរ៉ូប៍ក្អក៣ប្រភេទមានផ្ទុកជាតិពុលដែលបណ្តាលឲ្យកុមារចំនួន១៩នាក់ ដែលសុទ្ធតែមានអាយុក្រោម៥ឆ្នាំ ត្រូវខូចក្រលៀននិងស្លាប់ក្នុងរដ្ឋ Madhya Pradesh បន្ទាប់ពីផឹកវាកាលពីខែកញ្ញា។

ស៊ីរ៉ូប៍ក្អក COLDRIF (រូបថត៖ News On Air)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥ ស៊ីរ៉ូប៍ក្អកទាំង៣ប្រភេទមានដូចជា៖

  1. COLDRIF ផលិតដោយក្រុមហ៊ុន Sresan Pharmaceutical Manufacturer មានមូលដ្ឋាននៅរដ្ឋ Tamil Nadu ភាគខាងត្បូង។ ស៊ីរ៉ូប៍ប្រភេទនេះមានផ្ទុកសារធាតុ Diethylene glycol (DEG) ៤៨.៦% ខណៈឥណ្ឌានិង WHO កំណត់បរិមាណ DEG ត្រឹម០.១%ប៉ុណ្ណោះ។
  2. RESPIFRESH TR ផលិតដោយក្រុមហ៊ុន Rednex Pharmaceuticals មានមូលដ្ឋាននៅរដ្ឋ Gujarat ភាគខាងលិច។ ស៊ីរ៉ូប៍ប្រភេទនេះមានផ្ទុក DEG ១.៣៤%។ 
  3. RELIFE ផលិតដោយក្រុមហ៊ុន Shape Pharma មានមូលដ្ឋាននៅរដ្ឋ Gujarat ផ្ទុក DEG ០.៦១%។ 
ស៊ីរ៉ូប៍ក្អក RESPIFRESH TR (ឆ្វេង) និងស៊ីរ៉ូប៍ក្អក RELIFE (រូបថត៖ News 18)

ទន្ទឹមនោះ ប៉ូលិសឥណ្ឌា ក៏បានចាប់ខ្លួនម្ចាស់ក្រុមហ៊ុន Sresan ផងដែរ ពាក់ព័ន្ធករណីនេះ ប៉ុន្តែមិនទាន់មានការបញ្ចេញរបាយការណ៍ផ្លូវការឡើយថាតើ ថ្នាំទាំងនេះចរាចរណ៍លើទីផ្សារក្នុងកម្រិតណាហើយ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្ត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌា រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ២ប្រភេទទៀត មានជាតិពុល បណ្តាលឲ្យកុមារស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម