ព័ត៌មានអន្ដរជាតិ
ឥណ្ឌា រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ២ប្រភេទទៀត មានជាតិពុល បណ្តាលឲ្យកុមារស្លាប់
និយតករឱសថរបស់ប្រទេសឥណ្ឌាបានរកឃើញថា ស៊ីរ៉ូប៍ក្អក និងស៊ីរ៉ូប៍ប្រឆាំងអាឡ័កស៊ីដែលផលិតដោយក្រុមហ៊ុន Norris Medicines មានជាតិពុល បណ្តាលឲ្យកុមារស្លាប់។

រដ្ឋាភិបាលទីក្រុងដែលី បានចេញរបាយការណ៍នេះ ប៉ុន្មានខែបន្ទាប់ពីស៊ីរ៉ូប៍ក្អកដែលផលិតនៅប្រទេសឥណ្ឌា ត្រូវបានគេផ្សារភ្ជាប់ទៅនឹងការស្លាប់កុមារចំនួន១៤១នាក់ ទូទាំងពិភពលោក។
ស៊ីរ៉ូប៍ទាំងពីរ មួយឈ្មោះ Trimax Expectorant និងមួយទៀតឈ្មោះ Sylpro Plus Syrup គឺមានផ្ទុកសារធាតុ diethylene glycol (DEG) ឬ ethylene glycol (EG) ដូចដែលគេបានរកឃើញនៅក្នុងស៊ីរ៉ូប៍ក្អក ដែលបណ្តាលឲ្យមនុស្សស្លាប់នៅប្រទេសហ្គាំប៊ី អ៊ូសបេគីស្ថាន និងកាមេរូន ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក។

លោក HG Koshia ស្នងការរដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឱសថនៃរដ្ឋ Gujarat បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធទី៤ខែតុលាថា ពួកគេបានត្រួតពិនិត្យរោងចក្ររបស់ក្រុមហ៊ុន Norris កាលពីខែមុន ហើយបានបញ្ជាឲ្យផ្អាកការផលិត។
លោកនិយាយថា “ក្រុមហ៊ុនខាងលើមិនបានអនុលោមតាមច្បាប់នៃការអនុវត្តផលិតកម្មល្អនោះទេ។ ដើម្បីផលប្រយោជន៍សាធារណៈ យើងបានបញ្ជាឲ្យក្រុមហ៊ុនបញ្ឈប់ការផលិត”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Norris មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ឥណ្ឌា ហាមឃាត់ក្រុមហ៊ុនមួយទៀត ដែលផលិតស៊ីរ៉ូប៍ក្អក ផ្ទុកសារធាតុពុល បណ្តាលឲ្យកុមារស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


