Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ អង្រួនភាគខាងកើតកោះតៃវ៉ាន់ ខណៈការខូចខាតមិនទាន់ដឹង

បានផុស

នៅ

នៅព្រឹកថ្ងៃសៅរ៍ទី១៨ ខែតុលានេះ គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ បើយោងតាមមជ្ឃមណ្ឌលរដ្ឋបាលអាកាសធាតុកណ្តាល (CWA) ខណៈការខូចខាតមិនទាន់ដឹងនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការដកស្រង់របស់ CNA English ពី CWA បានរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅក្នុងសមុទ្រ ចម្ងាយប្រហែល៥៦,៩ គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Hualien ក្នុងជម្រៅ ១៤,៣ គីឡូម៉ែត្រ។ រញ្ជួយ​ដី​ក៏នេះ​ត្រូវ​បាន​គេ​មានអារម្មណ៍រង្គើនៅ​ទូទាំង​ផ្នែក​មួយ​ចំនួន​នៃ​កោះតៃវ៉ាន់ ប៉ុន្តែ​មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការ​រង​របួស ស្លាប់​ឬ​ការ​ខូច​ខាត​ឡើយ។

ចំពោះការរញ្ជួយដីខ្លាំងបំផុតត្រូវបានកត់ត្រានៅក្នុងតំបន់ Yilan និង Hualien ដែលឈានដល់កម្រិត ៣ នៅលើមាត្រដ្ឋានអាំងតង់ស៊ីតេប្រាំពីរកម្រិតរបស់តៃវ៉ាន់ ដែលវាស់ស្ទង់ពីកម្រិតនៃការរញ្ជួយដីខ្លាំងនៅទីតាំងផ្សេងៗគ្នា។

អ្នកស្រុកនៅទីក្រុងTaipei, New Taipei, Taoyuan, Taichung, Hsinchu County និង Nantou County ក៏បានរាយការណ៍ពីការរងគ្រោះរញ្ជួយដីកម្រិត ២ ផងដែរ។

គួរបញ្ជាក់ថាកោះតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក «Ring of Fire» មានការរញ្ជួយដីជាញឹកញាប់។ អាជ្ញាធរតៃវ៉ាន់ នឹងបន្តតាមដានស្ថានការណ៍នេះ ប៉ុន្តែការវាយតម្លៃដំបូងមិនបានបង្ហាញពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ និងគ្មានការរំខានដល់សកម្មភាពប្រចាំថ្ងៃឡើយ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម