ព័ត៌មានអន្ដរជាតិ
ហ្វូងមនុស្សប្រមូលផ្តុំមុខផ្ទះសេដ្ឋី វៀតណាម ក្រោយផ្ទុះរឿងអាស្រូវលក់ថ្នាំសម្រក
នាប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលព័ត៌មានក្នុងប្រទេសវៀតណាមចេញផ្សាយថា ឌីជេ Ngan 98 ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ ស្រាប់តែមានអ្នកលក់អនឡាញម្នាក់ទៀតក៏ជាប់ពាកព័ន្ធនឹងការស៊ើបអង្កេតលើផលិតផលសម្រកទម្ងន់ជាច្រើនមុខ នោះគឺនាង Ngan Collagen ។

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះនូវព័ត៌មានកក្រើកលើប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការចែករំលែកព័ត៌មានទាក់ទងនឹងរូបភាពរបស់ Ngan Collagen មនុស្សជាច្រើនបានប្រមូលផ្តុំនិងផ្សាយផ្ទាល់ នៅមុខវិមានតម្លៃរាប់ម៉ឺននដុល្លារ របស់ស្ត្រីម្នាក់រូបនេះ នៅទីក្រុង Can Tho រហូតស្វាមីគឺលោក Le Trung បានរាយការណ៍ទៅអាជ្ញាធរនៅពេលដែលគាត់ត្រូវបានរំខានដោយហ្វូងមនុស្សជាច្រើន។
យោងតាម ZNews តំណាងប៉ូលិសសង្កាត់ Hung Phu Ward (Can Tho) បាននិយាយថា អង្គភាពបានទទួលការហៅទូរសព្ទជាច្រើនពី Le Trung នៅពេលដែលក្នុងរយៈពេល២ ថ្ងៃកន្លងមកនេះ មនុស្សបានប្រមូលផ្តុំគ្នាដើម្បីថតរូប និងផ្សាយផ្ទាល់នៅមុខផ្ទះវីឡា ហើយបណ្តាញអនឡាញមួយចំនួនបានរាយការណ៍ព័ត៌មានមិនពិតអំពីគ្រួសាររបស់គាត់។
ដើម្បីធានាបាននូវនិតិវិធី និងដំណើរការត្រឹមត្រូវ អាជ្ញាធរបានជូនដំណឹងដល់លោក Le Trung ថា លោកត្រូវទៅទីស្នាក់ការប៉ូលិសដោយផ្ទាល់ ដើម្បីដាក់ពាក្យបណ្តឹង។ ទោះបីជាយ៉ាងណា បុគ្គលរូបនេះបានបន្តពន្យារពេលណាត់ជួបដោយសារតែលោក រវល់នឹងការងារផ្ទាល់ខ្លួន។

មហាសេដ្ឋី Ngan Collagen នៅពេលដែលឈ្មោះរបស់នាងត្រូវបានលើកឡើងឥតឈប់ឈរ និងមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនក្ស័យធន នាងក៏បានឆ្លើយតបផងដែរ។ ជាក់ស្ដែងនៅថៅកែស្រីរូបនេះបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «ក្រុមហ៊ុនខ្ញុំនៅតែដំណើរការធម្មតា។ ទាក់ទងនឹងផលិតផល GC (សម្រកទម្ងន់-PV) ក្រុមហ៊ុនខ្ញុំបានសម្របសម្រួល និងបញ្ចប់ការងារតាំងពីខែមិថុនា។ ខ្ញុំសូមកែតម្រូវថាក្រុមហ៊ុន Ncollagen នៅតែដំណើរការ ហើយថែមទាំងបានសម្របសម្រួលជាមួយភ្នាក់ងារលើផលិតផលបន្សាបជាតិពុលដែលនឹងបញ្ចប់ក្នុងខែមិថុនា មិនដូចព័ត៌មានមិនពិតដែលបានបង្ហោះនៅពេលនេះ»។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ Ngan Collagen បានធ្វើឲ្យមនុស្សជាច្រើនមានអារម្មណ៍ច្របូកច្របល់ ព្រោះកាលពីថ្ងៃទី ១៧ ខែតុលា ប្រធាននាយកដ្ឋានសុវត្ថិភាពចំណីអាហារទីក្រុងហូជីមិញ បាននិយាយនៅក្នុងកាសែត Thanh Nien ថា ពួកគេបានត្រួតពិនិត្យក្រុមហ៊ុន Ngan Collagen ប៉ុន្តែទីតាំងរបស់ក្រុមហ៊ុនបានឈប់ដំណើរការ ដូច្នេះយើងមិនអាចយកគំរូផលិតផលមកធ្វើតេស្តបានទេ។ ដូច្នេះនាយកដ្ឋានសុវត្ថិភាពចំណីអាហារបានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានជាមួយប៉ូលីសទីក្រុងហូជីញ។
លទ្ធផលនេះបានមកពីនាយកដ្ឋានសុវត្ថិភាពចំណីអាហារបានរកឃើញការបំពានយ៉ាងធ្ងន់ធ្ងរក្នុងការផ្សាយពាណិជ្ជកម្មផលិតផលអាហារ Ngan Collagen ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប៉ូលិសស៊ើបអង្កេត ហៃសូវៀតណាមម្នាក់ទៀត សង្ស័យលក់ផលិតផលក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


