Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! Sanae Takaichi ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ជប៉ុន ​បន្ទាប់​ពី​ការ​ឈ្នះ​ឆ្នោត​ភ្លូកទឹក​ភ្លូកដី

បានផុស

នៅ

ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) លោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុននាថ្ងៃអង្គារ​ទី​២១​ខែ​តុលា​ ដែលជាប្រវត្តិសាស្ត្រនៅក្នុងទិដ្ឋភាពនយោបាយដែលគ្រប់គ្រងដោយបុរសរបស់ប្រទេសអាស៊ី​មួយ​នេះ។

លោកស្រី Sanae Takaichi (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Takaichi ទទួលបានសំឡេងគាំទ្រ២៣៧​ នៅក្នុងសភាជាន់ទាប ដោយបានយកឈ្នះលើមេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ លោក Yoshihiko Noda ដែលបានទទួល១៤៩​សំឡេង។

ជ័យជម្នះរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងចម្រុះកាលពីថ្ងៃចន្ទរវាង​បក្ស LDP និងគណបក្ស Japan Innovation Party (JIP) ដែលធានាថា លោកស្រីមានសំឡេងភាគច្រើនក្នុងសភាដែលត្រូវការ ដើម្បីរារាំងរាល់បញ្ហាប្រឈមរបស់គណបក្សប្រឆាំង។

លោកស្រី Takaichi បានចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកស្រី​ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ទោះបីជាគ្មានសមាជិកសភា JIP ត្រូវបានគេរំពឹងថានឹងចូលរួមក៏ដោយ។

ក្នុងអំឡុងពេលយុទ្ធនាការ លោកស្រី​បានសន្យាថានឹងលើកកម្ពស់​ស្ត្រីបន្ថែមទៀតទៅកាន់មុខតំណែងរបស់រដ្ឋាភិបាល ដែលជាសញ្ញាជំរុញ​ឲ្យ​មានភាពចម្រុះយេនឌ័រកាន់តែច្រើននៅក្នុងនយោបាយជប៉ុន។

លោកស្រី Takaichi ​ជា​សមាជិក​សភា​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធ​ន៍​បី​ទសវត្សរ៍ ហើយ​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ សេដ្ឋកិច្ច និង​កិច្ចការ​ផ្ទៃក្នុង​របស់​ជប៉ុន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម