ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់ព្យាយាមសម្លាប់សត្វកន្លាត ធ្វើឲ្យឆេះអាផាតមិននៅកូរ៉េខាងត្បូង
យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី២១ខែតុលា ស្ត្រីម្នាក់អាយុប្រហែល ២០ ឆ្នាំមកពីទីក្រុង Osan ប្រទេសកូរ៉េខាងត្បូង បានបង្កជាអគ្គិភ័យឆាបឆេះអាផាតមិនមួយកន្លែងដោយចៃដន្យ ខណៈពេលកំពុងព្យាយាមសម្លាប់សត្វកន្លាតជាមួយនឹងឧបករណ៍សម្លាប់សត្វល្អិតដែលផលិតចេញពីថ្នាំបាញ់ដែលនឹងងាយឆេះ។

អគ្គិភ័យបានឆេះរាលដាលយ៉ាងឆាប់រហ័សពេញអគារ បណ្ដាលឲ្យស្ត្រីម្នាក់ជាជនជាតិចិនអាយុ៣០ឆ្នាំស្លាប់ក្រោយធ្លាក់ពីលើបង្អួចជាន់ទី៥ ខណៈព្យាយាមរត់គេចពីភ្លើងជាមួយគ្រួសារ។ មនុស្ស៨នាក់ផ្សេងទៀត ក៏បានពុលផ្សែងភ្លើងផងដែរ។ អាជ្ញាធរបាននិយាយថា ផ្សែងដ៏ក្រាស់ពីអណ្តាតភ្លើងបានបិទផ្លូវជណ្ដើរ ដោយបង្ខំឱ្យអ្នកនៅក្នុងអាផាតមិនព្យាយាមរត់គេចខ្លួនតាមរបៀបគ្រោះថ្នាក់ដូចជាផ្លោះតាមបង្អួចជាដើម។
បើតាមប៉ូលិស ជនសង្ស័យបានសារភាពថា នាងធ្លាប់បានប្រើវិធីសម្លាប់សត្វកន្លាតដូចគ្នាពីមុនមកមិនដែលមានបញ្ហាអ្វីនោះទេ។ ប៉ូលិសគ្រោងស្វែងរកដីកាចាប់ខ្លួននាងពីបទធ្វេសប្រហែសឈានដល់មានអ្នកស្លាប់។
អគារកម្ពស់ប្រាំជាន់ដែលមានហាងនៅជាន់ទីមួយនិងផ្ទះល្វែងចំនួន៣២ខាងលើបានរងការខូចខាតយ៉ាងខ្លាំង ហើយករណីនេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈចំពោះការកើនឡើងនៃអគ្គិភ័យ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់ឧបករណ៍សម្លាប់សត្វល្អិតដែលងាយឆេះនៅផ្ទះ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


