Connect with us

ចរាចរណ៍

ជិះម៉ូតូបុកសួនច្បារពុះចែកទ្រូងផ្លូវ ស្របពេលរថយន្ដមកពីក្រោយកិនស្លាប់

បានផុស

នៅ

បុរសម្នាក់ត្រូវបានរថយន្ដមិនចាំម៉ាកមួយគ្រឿងបើកកិនចំក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួល និងខ្ទាតជាច្រើនម៉ែត្រ ខណៈពេលធ្វើដំណើរស្របគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវកប់ស្រូវ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-0731 ធ្វើដំណើរតាមបណ្តោយផ្លូវកប់ស្រូវ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលអោយប្លោងជាច្រើនម៉ែត្រ ស្របពេលនោះក៏មានរថយន្តមិនចាំម៉ាកដែលកំពុងធ្វើដំណើរស្របទិសគ្នាមកពីក្រោយ កិនចំក្បាលជនរងគ្រោះ បណ្តាលអោយបែកស្លាប់ភ្លាមៗ ចំណែករថយន្ដបន្តដំណើរគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម