Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ផ្សារដេប៉ូទី ១ ឈូសឆាយស្ថាបនាផ្លូវ ៣ ខ្សែ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

បានផុស

នៅ

ផ្លូវ​ចំនួន ៣ ខ្សែ ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ចាប់ផ្ដើម​ឈូស​ឆាយ​ស្ថាបនា​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ការដ្ឋាន​កំពុង​ដំណើរការ​ស្ថាបនា​ផ្លូវ​ថ្មី​នេះ មាន​ចំនួន ៣ ខ្សែ គឺ ផ្លូវ ២៣៧ កែង ១៦២ , ផ្លូវ ២២៣ កែង ១៥៦ , និង​ផ្លូវ ២២៩ កែង ១៦២ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​ក្នុង ១ ផ្លូវ មាន​ប្រវែង ១៣៦ ម៉ែត្រ សរុប​ទាំង ៣ ផ្លូវ ប្រវែង​ជាង ៤០០ ម៉ែត្រ។

លោក កក្កដា ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ បាន​សាទរ​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​អាជ្ញាធរ​ខណ្ឌ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ជាពិសេស​នោះ​គឺ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​តែម្ដង។ លោក ថា ពី​ពេលនេះ​ទៅ​លែង​មាន​ជង្ហុក​ពិបាក​ធ្វើ​ដំណើរ​ទៀត​ហើយ។ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ដូច​ពីមុន​មាន​ជង្ហុក​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ។

លោកស្រី ពៅ សាម៉ោច ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​សង្កាត់ បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​សង្កាត់​ឆ្នាំ ២០២៥ ដើម្បី​ស្ថាបនា​ផ្លូវ​ខូចៗ ក្នុង​មូលដ្ឋាន​ឡើងវិញ ដោយ​ធ្វើការ​អ៊ុត​កៅស៊ូ​ឡើងវិញ​នៅ​តាម​បណ្ដោយ​ផ្លូវ​ចំនួន ៣ ខ្សែ ក្នុង​មូលដ្ឋាន​សង្កាត់។

លោកស្រី ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន សូម​មេត្តា​ចូលរួម​ទាំងអស់​គ្នា កុំ​រំលោភ​លើ​ចំណែក​ផ្លូវ​សាធារណៈ និង​ធ្វើការ​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ហូរ​ចូល​ប្រព័ន្ធ​លូ​បង្ក​ជា​ការ​ជន់​លិច។

គួរ​រំលឹក​ផង​ដែរ​ថា កន្លងមក កំណាត់​ផ្លូវ​លេខ ២៣៧ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ពី​ការ​រំខាន​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​ជង្ហុក​ទាំងនេះ តែង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​មើល​មិន​ឃើញ ជាពិសេស​នៅ​ពេល​យប់​តែម្ដង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម