ព័ត៌មានជាតិ
អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់វិធានការក្តៅ ៤ ចំណុច ដល់ក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងរថយន្តក្រឡុកស៊ីម៉ងត៍ បញ្ចៀសការកកស្ទះចរាចរណ៍ ខូចផ្លូវ
កាលពីព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ ប្រធានក្រុមការងារ និងអាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់វិធានការក្តៅចំនួន ៤ ចំណុច ដល់បណ្ដាក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងរថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងខូចផ្លូវ។

ការដាក់ចេញវិធានការក្តៅនេះក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាធ្វើឡើងក្រោមការចូលរួមដឹកនាំដោយ លោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោក គាត ហ៊ុន អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអ្នកពាក់ព័ន្ធជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញធុនធំ និងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍នានា នៅក្រុងប៉ោយប៉ែត ផងដែរ។

បន្ទាប់ពីមានការលើកឡើងរបស់ លោក គាត ហ៊ុល លើបញ្ហាផ្លូវខូច ស្ទះចរាចរណ៍ ដោយសាររថយន្តដឹកទំនិញធុនធំ និងរថយន្តបាញ់ក្រឡុកស៊ីម៉ងត៍ចតបាញ់ស៊ីម៉ងត៍លើផ្លូវសាធារណៈមិនថាយប់ ឬថ្ងៃ លោក ប៉ាន់ ខែមប៊ុនថន បានដាក់ចេញវិធានការក្តៅជាបន្ទាន់ដល់បណ្ដាក្រុមហ៊ុនរថយន្តខាងលើចំនួន ៤ ចំណុច រួមមាន ៖ ១-គ្រប់ការងារជ្រែងជើងរថយន្តបាញ់បេតុងនៅលើផ្លូវសាធារណៈសម្រាប់សាងសង់សំណង់ផ្សេងៗ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ និងនគរបាលសណ្ដាប់ធ្នាប់ ដើម្បីសម្រួលចរាចរណ៍ និងបញ្ចៀសទិសចរាចរណ៍កុំឲ្យមានការកកស្ទះខកការធ្វើដំណើរពលរដ្ឋ។ ២-រួមគ្នាថែរក្សាសមិទ្ធផលជាតិ និងផ្លូវសាធារណៈក្នុងការដឹកទំនិញមិនឲ្យលើសទម្ងន់។ ៣-អនុវត្តវិធានការក្ដៅចំពោះក្រុមហ៊ុន ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនសហការជាមួយអាជ្ញាធរធ្វើដោយចិត្តឯងប៉ះពាល់សិទ្ធអ្នកធ្វើដំណើរ និងពលរដ្ឋផ្សេងទៀត។ ៤-ស្នើដល់ក្រុមហ៊ុនក្រឡុកបេតុង ជួយចូលរួមជួសជុលផ្លូវដែលខូចដោយសាររថយន្តក្រុមហ៊ុនរបស់ខ្លួន។

សូមបញ្ជាក់ថា បញ្ហាទាំងអស់ខាងលើ គឺជាកង្វល់របស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតដែលកំពុងតែជួបប្រទះនៅពេលសព្វថ្ងៃ ជាពិសេសបញ្ហាផ្លូវខូច និងការស្ទះចរាចរណ៍តែម្ដង៕
អត្ថបទ ៖ អ ពៅ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


