ព័ត៌មានអន្ដរជាតិ
ថៃ កោះហៅមន្ត្រីជាន់ខ្ពស់ច្រើនរូប ឲ្យចូលខ្លួនបំភ្លឺក្នុងសភា សង្ស័យមានទំនាក់ទំនងជាមួយមេក្រុម Scammer
គណៈកម្មការធិការសភានៃប្រទេសថៃបានកោះហៅមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃព្រហស្បតិ៍ ករណីដែលពួកគេជាប់សង្ស័យមានទំនាក់ទំនងជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញ (Scam)។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៩ខែតុលាឆ្នាំ២០២៥ មន្ត្រីទាំងនោះរួមមានរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោក Thamanat Prompow, រដ្ឋមន្ត្រីអប់រំលោកស្រី Narumon Pinyosinwat, អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Vorapak Tanyawong និងអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Finansia X Public Co Ltd លោក Varah Sucharitakul។ ពួកគេទាំងអស់ ត្រូវបានដាក់ការសង្ស័យថា មានទំនាក់ទំនងជាមេក្រុម Scammer សញ្ជាតិអាហ្វ្រិកខាងត្បូងដ៏ល្បីមួយរូប។
ជុំវិញរឿងនេះដែរ តំណាងរាស្ត្រគណបក្សប្រជាជនថៃ លោក Rangsiman Rome ដែលជាប្រធានគណៈកម្មការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ជាតិនៃរដ្ឋសភា បានប្រាប់ទៅអ្នកកាសែតថា អ្នកទាំងនេះគិតថា ពួកគេអាចគេចវេសពីច្បាប់ថៃបាន ប៉ុន្តែពួកគេមិនអាចគេចពីយុត្តិធម៌ពិភពលោកបានឡើយ។
បើនិិយាយពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍វិញ, លោក Rangsiman ធ្លាប់បង្ហាញរូបថតប៉ុន្មានសន្លឹករួចហើយ ដែលបង្ហាញឲ្យឃើញលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានា ដែលនេះធ្វើឲ្យគេកាន់តែសង្ស័យអំពីទំនាក់ទំនងរវាងអ្នកទាំងពីរ។
យ៉ាងណា លោក Thamanat បានបដិសេធយ៉ាងដាច់អហង្ការ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ។ ពិតណាស់ លោកបានចូលរួមនៅក្នុង អាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ ហើយលោកក៏ប្រកាសទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយដែរ នៅពេលឡើងកាន់តំណែង។ លោកមិនពាក់ព័ន្ធអ្វីខុសច្បាប់ជាមួយជនបរទេសរូបនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឧបនាយករដ្ឋមន្ត្រីថៃ សង្ស័យជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


