ព័ត៌មានអន្ដរជាតិ
ឧបនាយករដ្ឋមន្ត្រីថៃ សង្ស័យជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញ
នៅក្នុងប្រទេសថៃចាប់ផ្តើមកើតការសង្ស័យថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ Thamanat Prompow មានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញ (Scam)។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ ការចោទប្រកាន់នេះកើតចេញពីសមាជិកសភាគណបក្សប្រជាជនថៃ Rangsiman Rome ដែលបានឈ្លេចសួរលោក Thamanat ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។
មិនត្រឹមប៉ុណ្ណឹង អ្វីដែលធ្វើឲ្យគេកាន់តែសង្ស័យនោះគឺ លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។
ម្យ៉ាងមុននេះ Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះម្តងរួចមកហើយ។

ទោះបែបនេះ លោក Thamanat បានបដិសេធយ៉ាងដាច់អហង្ការ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ។ ពិតណាស់ លោកបានចូលរួមនៅក្នុង អាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ ហើយលោកក៏ប្រកាសទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយដែរ នៅពេលឡើងកាន់តំណែង។
ទន្ទឹមនោះ លោកជំរុញឲ្យសាធារណជន កុំទាន់ប្រញាប់សន្និដ្ឋាន អំពីពាណិជ្ជករជនបរទេសដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ គំរាមមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បើការប្រជុំ GBC-JBC អត់ទទួលជោគជ័យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


