កីឡា
ក្លិប Manila Digger ចាត់ទុកការមកប្រកួតនៅកម្ពុជាជាអនុស្សាវរីយ៍ដ៏អស្ចារ្យ
ក្លិបបាល់ទាត់ Manila Digger របស់ប្រទេសហ្វីលីពីន បានថ្លែងអំណគុណដល់ប្រទេសកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ប្រកួតជម្រុះពូល D ពានរង្វាន់ AFC Challenge League ដ៏អស្ចារ្យចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្រោយចប់ការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពូល D ក្លិប Manila Digger បានលើកឡើងថា ៖«សូមអរគុណប្រទេសកម្ពុជាសម្រាប់ការធ្វើម្ចាស់ផ្ទះពានរង្វាន់ AFC Challenge League។ យើងខ្ញុំពិតជាអរគុណជាអនេកសម្រាប់ការទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលនេះជាអនុស្សាវរីយ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបាន»។

ក្លិបបានបន្តរៀបរាប់ថា ៖«ចំពោះក្លិបព្រះខ័នរាជស្វាយរៀង ក្លិប Ezra FC, ក្លិប SP Falcons FC និងអ្នកគាំទ្រដ៏អស្ចារ្យទាំងអស់មកពីប្រទេសកម្ពុជា ឡាវ និង ម៉ុងហ្គោលី។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមទស្សនាផ្ទាល់ និងបង្ហាញពីស្មារតីកីឡាពិតប្រាកដ។ យើងខ្ញុំទន្ទឹងរង់ចាំពេលវេលាជួបគ្នាពេលក្រោយទៀត»។

ក្លិប Manila Digger បានរក្សាកំណត់ត្រា ៣ ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូលដោយមិនចាញ់សោះគឺឈ្នះ ២ ប្រកួត និងស្មើ ១ ប្រកួត រកបាន ៧ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ ដោយសារចាញ់គ្រាប់បាល់ព្រះខ័នរាជស្វាយរៀង។ ការប្រកួតទី១ ពួកគេ ឈ្នះ Ezra FC ដោយលទ្ធផល ៣-១, លើកទី២ ឈ្នះ SP Falcons ដោយលទ្ធផល ២-០ និងលើកទី ៣ ស្មើម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ២-២។

ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល ក្រុម Manila Digger បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយដោយត្រូវប៉ះក្រុមរបស់ឥណ្ឌូណេស៊ី Dewa United ដែលជាក្រុមលេខ ១ ក្នុងពូល E ខណៈព្រះខ័នរាជស្វាយរៀង ជាក្រុមលេខ ១ ក្នុងពូល D បានជួបក្រុមរួមលីគ ភ្នំពេញក្រោន ដែលជាក្រុមលេខ ២ ក្នុងពូល E។
ក្រៅពីការប្រកួតក្លិបរបស់ ហ្វីលីពីន មួយនេះបានដើរកម្សាន្តនៅរាជធានីភ្នំពេញ ជាពិសេសនៅមុខព្រះបរមរាជវាំង និងតាមដងទន្លេ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នឹងធ្វើនៅខែមីនា ឆ្នាំ ២០២៦ ដោយក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មិនពិបាកជិះយន្តហោះទៅក្រៅប្រទេសឡើយ។ ពួកគេត្រូវប្រកួតគ្នា ២ ជើងនៅទឹកដីកម្ពុជាតែម្តងដើម្បីរកមួយក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


