កីឡា
គ្រូ Kuwait SC ថា ទោះជួប ព្រះខ័នរាជស្វាយរៀង ឬក្រុមអាស៊ីផ្សេង ក៏ក្រុមលោកនឹងឈ្នះពានយប់នេះ
គ្រូបង្វឹករបស់ក្រុម Kuwait SC លោក Nebojsa Jovovic បានលើកឡើងគួរឲ្យចាប់អារម្មណ៍ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង ដោយលោកជឿជាក់លើក្រុមរបស់លោកនឹងយកពាននេះបាន ទោះជួបក្រុមមកពី អាស៊ី ណាក៏ដោយ។

លោក Nebojsa Jovovic បានជឿជាក់យ៉ាងមុតមាំលើក្រុមរបស់លោក នឹងអាចយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង ដើម្បីគ្រងជើងឯកពានរង្វាន់ AFC Challenge League រាត្រីនេះ។ លោកជឿជាក់បែបនេះ ដោយសារក្រុមលោកជាម្ចាស់ផ្ទះ និងមានអ្នកគាំទ្រ ជាកីឡាករទី ២។ បន្ថែមពីនេះ លោកបានសង្កត់ធ្ងន់ ថា ទោះបីជួបក្រុមមកពីអាស៊ីណាក៏ដោយ ក៏ក្រុមលោកនឹងអាចឈ្នះ ដើម្បីយកពាន ACGL ឲ្យបាន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Nebojsa Jovovic បានមានប្រសាសន៍ ថា៖ «ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំនឹងប្រាប់អ្នករឿងមួយ ទោះបីជាយើងត្រូវប្រកួតជាមួយក្រុមណាមកពីអាស៊ីក៏ដោយ ក៏ពួកយើងនឹងនាំយកពានមកកាន់ប្រទេសគុយវ៉ែតវិញដែរ។ គ្រប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រសុទ្ធតែខុសគ្នា ហើយសុទ្ធតែពិបាក ប៉ុន្តែពួកយើងមានទំនុកចិត្តពេញលេញ និងបានត្រៀមខ្លួនរួចហើយ។ ថ្ងៃស្អែក ពួកយើងនឹងផ្តល់ចម្លើយសម្រាប់អ្វីៗទាំងអស់»។
បុរសសញ្ជាតិ ម៉ុងតេណេក្រូ វ័យ ៥១ ឆ្នាំរូបនេះ បានបន្តទៀត ថា៖ «ខ្ញុំដឹង ថា ពួកយើងនឹងជួបក្រុមដ៏ខ្លាំងមួយ ហើយពួកយើងគោរពពួកគេ។ ពួកគេបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយយើងក៏បានស្គាល់ពីគូប្រកួតរបស់ពួកយើងដែរ។ ប៉ុន្តែមានហេតុផលមួយ ដែលគ្រប់គ្នាមានគំនិតសុទិដ្ឋិនិយម ថា Kuwait SC នឹងឈ្នះ ដោយសារយើងនឹងលេងនៅក្នុងដីរបស់ខ្លួនឯង ហើយមានអ្នកគាំទ្រ ដែលជាកីឡាករទី ១២»។

អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម២៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


