កីឡា
កម្ពុជា នៅរក្សាកំណត់ត្រាអ្នកទស្សនាផ្ទាល់ច្រើនបំផុត វគ្គផ្តាច់ព្រ័ត្រ ពាន ACGL
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល ២០២៥-២៦ នាកីឡដ្ឋាន Jaber Al-Ahmad ប្រទេសគុយវ៉ែត នៅមិនអាចបំបែកកំណត់ត្រាអ្នកចូលទស្សនាផ្ទាល់ច្រើនបំផុតរបស់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងប្រទេសកម្ពុជា បានឡើយ។

ជំនួបវគ្គផ្តាច់ព្រ័ត្រ រវាង ក្រុម Kuwait SC និង ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន Jaber Al-Ahmad កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ដែលបញ្ចប់ទៅដោយម្ចាស់ផ្ទះទទួលបានជ័យជម្នះក្នុង ៤-៣ ដោយមានមានអ្នកទស្សនាផ្ទាល់ចំនួន ៤៣,៣៦៦ នាក់។

ចំនួននេះស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងប្រវត្តិសាស្ត្រវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អាស៊ីកម្រិតទី៣ ដែលស្ថិតនៅក្រោមចំនួនអ្នកទស្សនាផ្ទាល់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានចំនួន ៥១,៦១០ នាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ ១។

ចំណាត់ថ្នាក់លេខ ៣ កាលពីឆ្នាំ ២០១០ នាកីឡដ្ឋាន Thuwunna មានអ្នកទស្សនា ២៣,៧២០នាក់ ប្រទេសមីយ៉ាន់ម៉ា, លេខ ៤ នៅកីឡដ្ឋាន Central Republican ប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០១២ មានចំនួន ១៩,៣២៣ នាក់, លេខ ៥ នៅកីឡដ្ឋាន Metallurg ប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០០៨ មានចំនួន ១០,០០០ នាក់, លេខ ៦ នៅកីឡដ្ឋាន Metallurg ប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០០៩ ក៏មានចំនួន ១០,០០០ នាក់ និង លេខ ៧ នៅកីឡដ្ឋាន Dashrath ប្រទេសនេប៉ាល់ ឆ្នាំ ២០០៥ មានចំនួន ៨,០០០នាក់។

នេះជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៧ លើកក្នុងពានរង្វាន់ President’s Cup ឬ AFC Challenge League ដែលមានចំនួនអ្នកទស្សនាផ្ទាល់ច្រើន។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចំនួន ៥ លើកផ្សេងទៀតមានតិចៗមិនដល់ ៤ ពាន់នាក់ផង។
សូមបញ្ជាក់ថា នៅរដូវកាលក្រោយ ២០២៦-២៧ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League នឹងធ្វើប្រទេសក្នុងតំបន់អាស៊ីខាងកើតវិញម្តង៕

ខាងក្រោមជាស្ថិតអ្នកគាំទ្រផ្ទាល់ក្នុងវគ្គផ្តាច់ព្រ័ត្រច្រើនបំផុត
- ចំនួន ៥១,៦១០ នាក់ នៅប្រទេសកម្ពុជា រដូវកាល ២០២៤-២៥
- ចំនួន ៤៣,៣៦៦ នាក់ នៅប្រទេសគុយវ៉ែត រដូវកាល ២០២៥-២៦
- ចំនួន ២៣,៧២០ នាក់ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ ២០១០
- ចំនួន ១៩,៣២៣ នាក់ នៅប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០១២
- ចំនួន ១០,០០០ នាក់ នៅប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០០៨
- ចំនួន ១០,០០០ នាក់ នៅប្រទេសតាហ្ស៊ីគីស្ថាន ឆ្នាំ ២០០៩
- ចំនួន ៨,០០០ នាក់ នៅប្រទេសនេប៉ាល់ ឆ្នាំ ២០០៥

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


