កីឡា
Cristian Roque សូមទោសប្រជាជនកម្ពុជា សម្រាប់ការមិនឈ្នះជើងឯកពានអាស៊ី ACGL
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Roque បានសូមទោសដល់ប្រជាជនកម្ពុជាទាំងអស់សម្រាប់ការមិនជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ជាលើកទី២។

កីឡាករបាននិយាយថា ៖«វាពិបាកនិយាយណាស់ បន្ទាប់ពីចាញ់វគ្គផ្តាច់ព្រ័ត្រ ខ្ញុំគ្មានអ្វីក្រៅពី សូមគុណដល់អ្នករាល់គ្នាសម្រាប់ការគាំទ្រ និងសូមអភ័យទោសចំពោះប្រជាជនកម្ពុជាទាំងអស់ដែលបានគាំទ្រលើកទឹកចិត្តពួកយើង។ ខ្ញុំពិតជាសូមទោសមែន»។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ២ ជាលើកទី២ ក្នុងពានរង្វាន់ក្លិបទ្វីប អាស៊ី AFC Challenge League បន្ទាប់ពីបានចាញ់ក្រុមម្ចាស់ផ្ទះ Kuwait SC នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-៤ កាលពីយប់មិញ។

ការប្រកួត ដែលប្រព្រឹត្តឡើងនៅកីឡដ្ឋាន Jaber Al-Ahmad ក្នុងប្រទេស គុយវ៉ែត នារាត្រីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ ប្រើពេលរហូតដល់ ១២០នាទី ទើបបានបញ្ចប់។ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ២-០ ដើមវគ្គទី ១ ដែលរក្សារហូតចប់ការប្រកូត។ នៅដើមវគ្គទី២ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ ២ គ្រាប់យ៉ាងលឿនដើម្បីតាមស្មើ ២-២ រហូតចប់ ៩០នាទី។
ការបន្ថែមម៉ោង ១៥នាទី ពីរដង Cristian Roque បានស៊ុតចូលដើម្បីឲ្យ ព្រះខ័នរាជស្វាយរៀង នាំមុខជាថ្មី ៣-២ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះរកបាន ២ គ្រាប់ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-៤។

នេះជាលើកទី២ ដែល ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AFC Challenge League បន្ទាប់ពីលើកទី១ បានប្រើពេលរហួតដល់ ១២០នាទីដូចគ្នាដោយបានចាញ់ក្រុម FK Arkadag ដោយលទ្ធផល១-២ នៅទឹកដី កម្ពុជា។
ការទទួលបានចំណាត់ថ្នាក់លេខ ២ នេះ ព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់សរុបប្រមាណជាង ៨០ ម៉ឺនដុល្លារអាមេរិក ក្នុងនោះប្រាក់រង្វាន់រងជើងឯក ៥០ ម៉ឺនដុល្លារ និងប្រាក់ទទួលបានពីវគ្គសន្សំពិន្ទុក្នុងពូលដល់វគ្គពាក់កណ្តាលផ្តាច់ប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


