កីឡា
លក្ខខណ្ឌមួយនេះ គ្រូព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន អាចដឹកនាំការប្រកួតក្នុងពាន AFC2 បាន
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន មានភារកិច្ចចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two នៅរដូវកាលថ្មី ២០២៦-២៧ ប៉ុន្តែគ្រូបង្វឹកត្រូវតែមានសញ្ញាបត្រអាស៊ីខ្ពស់បំផុតគឺ AFC Professional Diploma ទើបអាចដឹកចូលរួមប្រកួតបាន។

រហូតដល់ពេលនេះ លោក Mattew McConkey គ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង និង Oleg Starynskyi គ្រូបង្វឹករបស់ ភ្នំពេញក្រោន មិនទាន់មានសញ្ញាបត្រ AFC Pro Lecense ទេ ដូច្នេះលោកមិនអាចដឹកនាំចូលរួមការប្រកួតក្នុងពានរង្វាន់អាស៊ីកម្រិតទី២បានឡើយ។
ទោះបីជាយ៉ាងណា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញគ្រូបង្វឹកកម្រិតអាស៊ីខ្ពស់បំផុតនៅកម្ពុជា ហើយនេះជាការបើកវគ្គបណ្តុះបណ្តាលជំនាញគ្រូបង្វឹកខ្ពស់បំផុតលើកដំបូងនៅកម្ពុជា។

កញ្ញា ជា ស្រីលីស ប្រធានអាជ្ញាប័ណ្ណក្លិបបាល់ទាត់កម្ពុជា បានប្រាប់ថា មានលក្ខខណ្ឌមួយដែលគ្រូបង្វឹកភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង អាចដឹកនាំការប្រកួតក្នុងពានរង្វាន់អាស៊ីកម្រិតទី២បានគឺ ពួកគាត់ត្រូវតែចុះឈ្មោះចូលរួមរៀនវគ្គ AFC Pro Lecense ហើយទទួលបានការអនុម័តពីគណៈកម្មការជំនាញបណ្តុះបណ្តាល។
កញ្ញា ជា ស្រីលីស បានបញ្ជាក់ថា ៖«ពាក់ព័ន្ធនឹងចំណុចនេះ មានន័យថា មិនចាំបាច់ពួកគាត់រៀនចប់ហើយបានដឹកនាំបានទេ គឺ ឲ្យតែពួកគេបានចុះឈ្មោះ ហើយពួកគាត់ជាប់ចូលរៀនត្រឹមត្រូវគឺ ពួកគាត់អាចដឹកនាំការប្រកួតបានហើយ ប៉ុន្តែទាល់តែពួកគាត់ជាប់ឈ្មោះចូលរៀនជាមុនសិន។ ប្រសិនបើពួកគាត់បានចុះឈ្មោះហើយ តែអត់ជាប់ឈ្មោះចូលរៀន ក៏មិនអាចដឹកនាំបានដែរ»។

ការអនុម័តឲ្យបេក្ខជនចូលរួមរៀនដោយគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែម្តង មិនមែនខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីទេ។ តាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញឲ្យឃើញពីតម្រូវការជាច្រើនសម្រាប់គ្រូបង្វឹកមុនពេលទទួលបានការអនុម័តឲ្យចូលរៀនត្រឹមត្រូវ។ ក្នុងនោះ បេក្ខជនត្រូចចុះឈ្មោះ ត្រូវឆ្លងកាត់ការសម្ភាស និងបំពេញឯកសារផ្សេងៗជាច្រើនទើបអាចទទួលបានការអនុម័តឲ្យចូលរៀន។

ការរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញគ្រូបង្វឹកអាស៊ីកម្រិតខ្ពស់បំផុតរបស់សហព័ន្ធកកីឡាបាល់ទាត់កម្ពុជាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់គ្រូបង្វឹកកម្ពុជា និងជនបរទេស ពីព្រោះការចេញទៅរៀននៅក្រៅប្រទេសចំណាយប្រាក់ច្រើន។ ជាពិសេសស្របពេលដែលក្លិបបាល់ទាត់កម្ពុជាត្រូវចូលរួមប្រកួតពានរង្វាន់អាស៊ីកម្រិតទី២ផង៕



អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


