Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ជា​ជើង​ឯក​រង ACGL ទទួល​បាន​ប្រាក់​ប្រមាណ ៨០ ម៉ឺន​ដុល្លារ

បានផុស

នៅ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ជា​លើក​ទី​២ ក្នុងពានរង្វាន់ក្លិបទ្វីប អាស៊ី AFC Challenge League បន្ទាប់ពី​បានចាញ់​ក្រុមម្ចាស់ផ្ទះ Kuwait SC នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត ដែលប្រព្រឹត្តឡើងនៅកីឡដ្ឋាន Jaber Al-Ahmad ក្នុងប្រទេស គុយវ៉ែត នារាត្រីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ ប្រើ​ពេល​រហូត​ដល់ ១២០​នាទី ទើប​បានបញ្ចប់។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បើក​ការ​នាំ​មុខ ២-០ ដើម​វគ្គ​ទី ១ ដែល​រក្សា​រហូត​ចប់​ការ​ប្រកូត។ នៅ​ដើម​វគ្គទី​២ ក្រុម​ម្ចាស់​ផ្ទះ​រក​បានគ្រាប់បាល់ ២ គ្រាប់​យ៉ាង​លឿន​ដើម្បី​តាម​ស្មើ ២-២ រហូត​ចប់ ៩០​នាទី។

ការ​បន្ថែម​ម៉ោង ១៥​នាទី ពីរ​ដង Cristian Roque បាន​ស៊ុត​ចូល​ដើម្បី​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង នាំ​មុខ​ជា​ថ្មី ៣-២ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​រក​បាន ២ គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-៤។

នេះ​ជា​លើក​ទី​២ ដែល​ ព្រះខ័នរាជស្វាយរៀង ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពានរង្វាន់ AFC Challenge League បន្ទាប់ពី​លើក​ទី​១ បាន​ប្រើ​ពេល​រហួត​ដល់ ១២០​នាទី​ដូច​គ្នា​ដោយ​បានចាញ់​ក្រុម FK Arkadag ដោយ​លទ្ធផល១-២ នៅទឹកដី កម្ពុជា។

ការ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់​សរុបប្រមាណជាង ៨០ ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ប្រាក់​រង្វាន់​រង​ជើង​ឯក ៥០ ម៉ឺន​ដុល្លារ និង​ប្រាក់​ទទួល​បាន​ពី​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ប្រមាណ​ ៣០ ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម