ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅទូទាំងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយរបស់ The Irrawaddy រដ្ឋធានីប្រទេសមីយ៉ាន់ម៉ា គឺទីក្រុង Yangon រងការជន់លិច និងបង្កការរំខានដល់ចរាចរណ៍ជាខ្លាំង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

ផ្លូវថ្នល់នៅក្នុងសង្កាត់ជាច្រើន រួមមាន South Okkalapa, Kamayut, Hlaing, North Dagon, Tamwe, Mayangone និង Yankin ត្រូវបានលិចទឹក ដែលបណ្តាលឱ្យមានការរំខានចរាចរណ៍ធ្ងន់ធ្ងរ និងការខូចខាតដល់ផ្ទះសម្បែង។
ប្រជាពលរដ្ឋបានរាយការណ៍ថា ទឹកបានហូរចូលផ្ទះនៅតំបន់ទំនាប ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ និងពិបាកប្រកបរបរកស៊ី។ សង្កាត់មួយចំនួនក៏បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីបណ្តោះអាសន្នផងដែរ ខណៈដែលអាជ្ញាធរបានធ្វើការដើម្បីគ្រប់គ្រងទឹកជំនន់។
នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ាបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះបន្ថែមទៀតនៅYangon និងតំបន់ជុំវិញនៅថ្ងៃចន្ទនេះ ដែលបង្កើនការព្រួយបារម្ភថា ស្ថានភាពនេះអាចកាន់តែអាក្រក់ទៅៗ។

យ៉ាងណាទឹកជំនន់បានក្លាយជារឿងធម្មតានៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងរដូវវស្សា ដែលជាធម្មតាមានរយៈពេលពីខែឧសភាដល់ខែតុលា។ ណាមួយដោយសារប្រព័ន្ធបង្ហូរទឹកមិនល្អ និងការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស បានធ្វើឱ្យទីក្រុង Yangon ងាយរងគ្រោះជាពិសេសចំពោះទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាកាសធាតុមិនល្អដោយសារការប្រែប្រួលអាកាសធាតុក៏បានធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ប៉ះពាល់ដល់មនុស្សរាប់ពាន់នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


