ព័ត៌មានជាតិ
ពលរដ្ឋខេត្តរតនគិរីសម្រុក ទិញគ្រឿងរណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មី ក្នុងបរិបទកូវីដ-១៩
ប្រជាពលរដ្ឋនាំគ្នាចូលទិញផ្លែឈើ គ្រឿងរណ្ដាប់សែនព្រេនទទួលទេវតាឆ្នាំថ្មី ប៉ុន្ដែមានការថយចុះជាងឆ្នាំមុនៗ ក្នុងបរិបទកូវីដ-១៩នេះ។
បើតាមអាជីវករអ្នកលក់ផ្កាក្នុងផ្សារក្រុងបានលុង បានឲ្យដឹងថា ប្រជាពលរដ្ឋដែលចូលមកទិញផ្លែឈើ ផ្កាភ្ញី និងគ្រឿងរណ្តាប់សែនព្រេនក្នុងឆ្នាំនេះ មានការថយចុះជាងឆ្នាំមុន។ រីឯតម្លៃផ្កាដែលគាត់លក់ មិនសូវបានថ្លៃដូចរាល់ឆ្នាំនោះទេ។ ទោះបីជាចំនួនមនុស្សដើរផ្សារមានការថយចុះយ៉ាងនេះក្តី ក៏នៅក្នុងថ្ងៃទី១៣ ខែមេសានេះ គេសង្កេតឃើញថា នៅក្នុងផ្សារ ក្រុងបានលុង មានមនុស្សកុះករច្រើន។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែរក្សា ការពាក់ម៉ាស បាញ់អាល់កុល បានខ្ជាប់ខ្ជួនជានិច្ច ហើយក្រោយពីទិញរួច ឃើញថាពួកគាត់ម្នីម្នាត្រលប់ទៅផ្ទះវិញ។
សូមជម្រាបថាបើយោងតាមសៀវភៅមហាសង្ក្រាន្តរបស់លោក អ៊ឹម បុរិន គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ ចេញផ្សាយ នាពុទ្ធសករា២៥៦៥-គ្រិស្តសករាជ ២០២១ ឲ្យដឹងថា សង្ក្រាន្តចូលនៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស. ២០២១ វេលាម៉ោង៤ទៀបភ្លឺ។ ទេវតាឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ឆ្នាំនេះទ្រង់សោយ «សប្បិ ឬ ទឹកដោះ» ជាភក្សាហារ។
សម្រាប់រណ្ដាប់សែនព្រេនទទួលទេវតា ត្រូវរៀបក្រាលសំពត់ពណ៌ស (សំពត់ពណ៌ខៀវខ្ចីក៏បាន តាមអម្ពររបស់ទេពធីតា) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាច៥ ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ( ១១ហៅថា រាជាជោគ គឺតំណាងឲ្យព្រះរាជា ជាអ្នកថ្វាយចំពោះទេវតាប្រចាំឆ្នាំ) រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ដ្រគួររៀបឲ្យបាន៣ ឬ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន នៅដង្វាយទាំងអស់ត្ រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅពីលើពាន និងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង