ព័ត៌មានអន្ដរជាតិ
IEA៖ តម្រូវការប្រេង និងឧស្ម័នសកលអាចកើនឡើងរហូតដល់ឆ្នាំ ២០៥០
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍ព្យាករមួយនៅថ្ងៃពុធនេះថា តម្រូវការប្រេង និងឧស្ម័នសកល អាចបន្តកើនឡើងរហូតដល់ឆ្នាំ ២០៥០ ដោយវាខុសពីការរំពឹងទុកចាស់ ដែលថាពិភពលោកនឹងផ្លាស់ប្ដូរទៅប្រើប្រាស់ឥន្ធនៈស្អាត។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ IEA ក៏បាននិយាយផងដែរថា ពិភពលោកនឹងបរាជ័យក្នុងការសម្រេចគោលដៅអាកាសធាតុ ដែលផ្ដោតសំខាន់ខ្លាំងលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីទស្សនវិស័យថាមពលពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃពុធ IEAបានព្យាករក្រោមសេណារីយ៉ូគោលនយោបាយបច្ចុប្បន្នថា តម្រូវការប្រេងនឹងឡើងដល់ ១១៣ លានបារ៉ែល/ថ្ងៃនៅពាក់កណ្តាលសតវត្សរ៍ (២០៥០) កើនឡើងប្រហែល ១៣% ពីការប្រើប្រាស់ឆ្នាំ ២០២៤។
ភ្នាក់ងារអន្តរជាតិដដែលបន្តថា តម្រូវការថាមពលសកល នឹងកើនឡើង ៩០ Exajoule (EJ) នៅឆ្នាំ ២០៣៥ ដែលជាការកើនឡើង ១៥% ពីកម្រិតបច្ចុប្បន្ន។
របាយការណ៍ថ្មី ក៏រួមបញ្ចូលសេណារីយ៉ូអាព្យាក្រឹតកាបូន ដែលពិពណ៌នាអំពីផ្លូវឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នពីថាមពលរបស់់សកលដល់ «សូន្យសុទ្ធ» នៅឆ្នាំ ២០៥០។ ប្រទេសជាង ១៩០ បានសន្យានៅក្នុងកិច្ចពិភាក្សាអាកាសធាតុនៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥ ដើម្បីព្យាយាមរក្សាពិភពលោកពីការឡើងកំដៅលើសពី ១,៥ អង្សាសេ ធៀបនឹងមុនសម័យបដិវត្តន៍ឧស្សាហកម្ម។ ប៉ុន្តែបើតាមរបាយការណ៍ថ្មី ពិភពលោកនឹងឡើងកំដៅលើសពី ១,៥ អង្សាសេ នៅគ្រប់់សេណារីយ៉ូទាំងអស់។
IEA ដែលជាអង្គការឃ្លាំមើលសន្តិសុខថាមពលរបស់លោកខាងលិច បានស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិកប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការផ្តោតលើគោលនយោបាយថាមពលស្អាត ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកពង្រីកផលិតកម្មប្រេង និងឧស្ម័ន បន្ថែមទៀត។ ក្នុងអាណត្តិរបស់លោក ចូ បៃដិន IEA បានព្យាករថា តម្រូវការប្រេងសកលនឹងឡើងដល់កម្រិតកំពូលក្នុងទសវត្សរ៍នេះ ហើយបាននិយាយថា ប្រសិនបើពិភពលោកចង់សម្រេចបានគោលដៅអាកាសធាតុ នោះមិនចាំបាច់វិនិយោគបន្ថែមលើប្រេង និងឧស្ម័នទៀតទេ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


